ព្រះត្រៃបិដក ភាគ ០៧

 [​៦៣​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ប្រើប្រាស់​ឧច្ចាសយនៈ​ ​(​គ្រែ​កន្លង​ហួសប្រមាណ​)​ ​និង​មហា​សយនៈ​ ​(​គ្រឿង​កម្រាល​មិន​គួរ​)​ ​អាសន្ទិ​ ​(​អាសនៈ​ដែល​ខ្ពស់​ហួសប្រមាណ​)​១​ ​បល្លង្ក​ ​(​គ្រែ​ដែល​មាន​ជើង​វិចិត្រ​ដោយ​រូប​សត្វ​សាហាវ​)​១​ ​គោណ​កៈ​ ​(​ព្រំ​ដែល​មាន​រោម​វែង​ជាង៤ធ្នាប់​)​១​ ​ចិត្ត​កៈ​ ​(​កម្រាល​ដែលគេ​ធ្វើ​ដោយ​រោមសត្វ​ ​វិចិត្រ​ដោយ​រូប​សត្វ​សាហាវ​)​១​ ​បដិកៈ​ ​(​កម្រាល​ពណ៌ស​ ​ដែលគេ​ធ្វើ​ដោយ​រោមសត្វ​)​១​ ​បដ​លិ​កៈ​ ​(​កម្រាល​ដែល​ធ្វើ​ដោយ​រោមសត្វ​ជា​ផ្កា​ចង្កោម​)​១​ ​តូ​លិ​កៈ​ ​(​កម្រាល​ដែល​ញាត់​ដោយ​គរ​ ​ជាប្រក្រតី​)​១​ ​វិកតិ​កៈ​ ​(​កម្រាល​ដែល​ធ្វើ​ដោយ​រោមសត្វ​ ​វិចិត្រ​ដោយ​រូប​សត្វ​ ​មាន​សីហៈ​ ​និង​ខ្លាធំ​ជាដើម​)​១​ ​ឧទ្ធ​លោមិ​ ​(​កម្រាល​ដែល​ធ្វើ​ដោយ​រោមសត្វ​ ​មាន​រោមច្រាង​ឡើង​តែ​ម្ខាង​)​១​ ​ឯ​កន្ត​លោមិ​ ​(​កម្រាល​ដែល​ធ្វើ​ដោយ​រោមសត្វ​ ​មាន​រោមច្រាង​ឡើង​ទាំងសងខាង​)​១​ ​ក​ដិ​ស្សៈ​ ​(​កម្រាល​ដែល​ធ្វើ​ដោយ​ឌិនមាស​ ​និង​សូត្រ​ ​ហើយ​ចាក់ស្រេះ​ដោយ​រតនៈ​(​១​)​)​១​ ​កោ​សេយ្យៈ​ ​(​កម្រាល​ដែល​ធ្វើ​ដោយ​សរសៃសូត្រ​ ​ហើយ​ចាក់ស្រេះ​ដោយ​រតនៈ​)​១​ ​កុត្ត​កៈ​ ​(​កម្រាល​ដែល​ធ្វើ​ដោយ​រោមសត្វ​ ​ល្មម​ចុះ​ពួក​ស្រី​របាំ១៦នាក់​ ​ឈរ​រាំ​បាន​)​១​ ​ហត្ថ​ត្ថ​រៈ​ ​(​កម្រាល​សម្រាប់​ក្រាល​លើ​ខ្នង​ដំរី​)​១​ ​អស្សត្ថ​រៈ​ ​(​កម្រាល​សម្រាប់​ក្រាល​លើ​ខ្នង​សេះ​)​១​ ​រថ​ត្ថ​រៈ​
​(​១​)​ ​រតនៈ​ ​សំដៅយក​កែវ​មុក្តា​ ​កែវមណី​ ​សង្ខ​ ​ថ្ម​ ​មាស​ ​និង​ប្រាក់​ជាដើម​។​
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 636830042176189911
ទៅកាន់ទំព័រ៖