ព្រះត្រៃបិដក ភាគ ០៧
(កម្រាលសម្រាប់ក្រាលលើរថ)១ អជិនប្បវេណិ (កម្រាល ដែលគេធ្វើដោយស្បែកខ្លា)១ កម្រាលដ៏ឧត្តម ដែលគេធ្វើដោយស្បែកសត្វឈ្មុស១ ខ្នើយមានពណ៌ក្រហមទាំងពីរខាង (ខ្នើយក្បាល និងខ្នើយជើង) ព្រមទាំងពិតាន ដែលមានពណ៌ក្រហម១។ មនុស្សទាំងឡាយ កាលដើរទៅកាន់វិហារចារិក បានឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថ ដែលបរិភោគកាមគុណ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ឧច្ចាសយនៈ និងមហាសយនៈឡើយ គឺអាសន្ទិ (អាសនៈដែលខ្ពស់ហួសប្រមាណ)១ បល្លង្ក (គ្រែដែលមានជើងវិចិត្រ ដោយរូបសត្វសាហាវ)១ គោណកៈ (ព្រំដែលមានរោមវែងជាង៤ធ្នាប់)១ ចិត្តកៈ (កម្រាល ដែលគេធ្វើដោយរោមសត្វ វិចិត្រដោយរូបសត្វសាហាវ)១ បដិកៈ (កម្រាល ដែលមាន
ID: 636830042440465027
ទៅកាន់ទំព័រ៖