ព្រះត្រៃបិដក ភាគ ០៧

ពណ៌ស​ ​ធ្វើ​ដោយ​រោមសត្វ​)​១​ ​បដ​លិ​កៈ​ ​(​កម្រាល​ ​ដែល​ធ្វើ​ដោយ​រោមសត្វ​ជា​ផ្កា​ចង្កោម​)​១​ ​តូ​លិ​កៈ​ ​(​កម្រាល​ ​ដែល​ញាត់​ដោយ​គរ​ ​ជាប្រក្រតី​)​១​ ​វិកតិ​កៈ​ ​(​កម្រាល​ ​ដែល​ធ្វើ​ដោយ​រោមសត្វ​ ​វិចិត្រ​ដោយ​រូប​សត្វ​ ​មាន​សីហៈ​ ​និង​ខ្លាធំ​ជាដើម​)​១​ ​ឧទ្ធ​លោមិ​ ​(​កម្រាល​ ​ដែល​ធ្វើ​ដោយ​រោមសត្វ​ ​មាន​រោមច្រាង​ឡើង​តែ​ម្ខាង​)​១​ ​ឯ​កន្ត​លោមិ​ ​(​កម្រាល​ ​ដែល​ធ្វើ​ដោយ​ ​រោមសត្វ​ ​មាន​រោមច្រាង​ឡើង​ទាំងសងខាង​)​១​ ​ក​ដិ​ស្ស​ ​(​កម្រាល​ ​ដែល​ធ្វើ​ដោយ​ឌិនមាស​ ​និង​សូត្រ​ ​ហើយ​ចាក់ស្រេះ​ ​ដោយ​រតនៈ​)​១​ ​កោសេយ្យ​ ​(​កម្រាល​ដែល​ធ្វើ​ដោយ​សរសៃសូត្រ​ ​ហើយ​ចាក់ស្រេះ​ ​ដោយ​រតនៈ​)​១​ ​កុត្ត​កៈ​ ​(​កម្រាល​ដែល​ធ្វើ​ដោយ​រោមសត្វ​ ​ល្មម​ពួក​ស្រី​របាំ១៦នាក់​ ​ឈរ​រាំ​បាន​)​១​ ​ហត្ថ​ត្ថ​រៈ​ ​(​កម្រាល​ ​សម្រាប់​ក្រាល​លើ​ខ្នង​ដំរី​)​១​ ​អស្សត្ថ​រៈ​ ​(​កម្រាល​សម្រាប់​ក្រាល​លើ​ខ្នង​សេះ​)​១​ ​រថ​ត្ថ​រៈ​ ​(​កម្រាល​សម្រាប់​ក្រាល​លើ​រថ​)​១​ ​អ​ជិន​ប្ប​វេ​ណិ​ ​(​កម្រាល​ដែលគេ​ធ្វើ​ដោយ​ស្បែក​ខ្លា​)​១​ ​កម្រាល​ដ៏​ឧត្តម​ដែលគេ​ធ្វើ​ដោយ​ស្បែក​សត្វ​ឈ្មុស១​ ​ខ្នើយ​មាន​ពណ៌ក្រហម​ទាំងពីរ​ខាង​ ​(​ខ្នើយក្បាល​ ​និង​ខ្នើយជើង​)​ ​ព្រមទាំង​ពិតាន​ ​ដែល​មាន​ពណ៌ក្រហម១​ ​ភិក្ខុ​ណា​ប្រើប្រាស់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 636830042709730428
ទៅកាន់ទំព័រ៖