ព្រះត្រៃបិដក ភាគ ០៧

 [​៦៤​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​គិត​គ្នា​ថា​ ​ឧច្ចាសយនៈ​ ​និង​មហា​សយនៈ​ ​ព្រះមានព្រះភាគ​ ​បាន​ទ្រង់​ហាម​ហើយ​ ​ក៏​នាំគ្នា​ប្រើប្រាស់​ស្បែក​សត្វ​ដ៏​ធំ​ ​គឺ​ស្បែក​សត្វ​សីហៈ​ ​ស្បែក​ខ្លាធំ​ ​ស្បែក​ខ្លាដំបង​។​ ​ស្បែក​ទាំងនោះ​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​បាន​កាត់​ឲ្យ​ល្មម​នឹង​គ្រែ​ខ្លះ​ ​កាត់​ឲ្យ​ល្មម​នឹង​តាំង​ខ្លះ​ ​ក្រាល​លើ​គ្រែ​ខាងក្នុង​ខ្លះ​ ​ក្រាល​លើ​គ្រែ​ខាងក្រៅ​ខ្លះ​ ​ក្រាល​ខាងលើ​តាំង​ខាងក្នុង​ខ្លះ​ ​ក្រាល​លើ​តាំង​ខាងក្រៅ​ខ្លះ​។​ ​មនុស្ស​ទាំងឡាយ​ ​ដើរទៅ​កាន់​វិហារ​ចារិក​ ​ឃើញ​ហើយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ដូច​ពួក​គ្រហស្ថ​ ​អ្នក​បរិភោគ​នូវ​កាមគុណ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​មិន​ត្រូវ​ប្រើប្រាស់​ ​នូវ​ស្បែក​សត្វ​ដ៏​ធំ​ ​គឺ​ស្បែក​សត្វ​សីហៈ​ ​ស្បែក​ខ្លាធំ​ ​ស្បែក​ខ្លាដំបង​ឡើយ​ ​ភិក្ខុ​ណា​ប្រើប្រាស់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៦៥​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​គិត​គ្នា​ថា​ ​ស្បែក​សត្វ​ដ៏​ធំ​ទាំងឡាយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ហាម​ហើយ​ ​ក៏​នាំគ្នា​ប្រើប្រាស់​ស្បែក​គោ​ទាំងឡាយ​វិញ​។​ ​ស្បែក​គោ​ទាំងនោះ​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​បាន​កាត់​ឲ្យ​ល្មម​នឹង​គ្រែ​ខ្លះ​ ​កាត់​ឲ្យ​ល្មម​នឹង​តាំង​ខ្លះ​ ​ក្រាល​លើ​គ្រែ​ខាងក្នុង​ខ្លះ​ ​ក្រាល​លើ​គ្រែ​ខាងក្រៅ​ខ្លះ​ ​ក្រាល​លើ​តាំង​ខាងក្នុង​ខ្លះ​ ​ក្រាល​លើ​តាំង​ខាងក្រៅ​ខ្លះ​។​
ថយ | ទំព័រទី ១៩៩ | បន្ទាប់
ID: 636830043028978688
ទៅកាន់ទំព័រ៖