ព្រះត្រៃបិដក ភាគ ០៧

ទាំងឡាយ​ ​បៀតបៀន​នូវ​វត្ថុ​ដែល​មានជីវិត​ ​មាន​ឥន្ទ្រិយ​តែ១​ ​ញុំាង​សត្វ​តូច​ៗ​ជាច្រើន​ឲ្យ​ដល់​នូវ​សេចក្តី​វិនាស​។​ ​កាល​មនុស្ស​ទាំងនោះ​ ​កំពុង​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ ​ភិក្ខុ​ទាំងឡាយ​ក៏បាន​ឮ​ច្បាស់​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ធ្វើ​នូវ​ធម្មី​កថា​ ​ក្នុង​វេលា​នោះ​ឯង​ ​រួចហើយ​ទើប​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ចូលវស្សា​(​១​)​។​
 ​[​២​]​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​មាន​សេច​ក្តី​តិ្រះ​រិះ​យ៉ាងនេះ​ថា​ ​យើង​គួរ​ចូលវស្សា​ក្នុង​កាលណា​ហ្ន៎​។​ ​ភិក្ខុ​ទាំងនោះ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ចូលវស្សា​ក្នុង​វស្សានរដូវ​។​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំងឡាយ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ថ្ងៃ​ចូលវស្សា​ ​តើមាន​ប៉ុន្មាន​ហ្ន៎​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថ្ងៃ​ចូលវស្សា​នេះ​មាន​ពីរ​ ​គឺ​ថ្ងៃ​បុ​រិមិ​កា​(​២​)​ ​វស្សា១​ ​ថ្ងៃ​បច្ឆិមិ​កា​(​៣​)​វស្សា១​ ​ភិក្ខុ​គួរ​ចូល​បុ​រិមិ​កា​វស្សា​ ​ក្នុង​ថ្ងៃបន្ទាប់​នៃ​ថ្ងៃ​ពេញ​
​(​១​)​ ​អដ្ឋកថា​ ​អធិប្បាយ​ថា​ ​ក្នុង​វស្សានរដូវ​ ​ភិក្ខុ​ត្រូវ​ចូលវស្សា​ឲ្យ​គ្រប់​បី​ខែ​។​។​(​២​)​ ​ថ្ងៃ​ចូលវស្សា​មុន​។​ ​(​៣​)​ ​ថ្ងៃ​ចូលវស្សា​ក្រោយ​។​
ថយ | ទំព័រទី ២ | បន្ទាប់
ID: 636829960505928639
ទៅកាន់ទំព័រ៖