ព្រះត្រៃបិដក ភាគ ០៧

វេលា​នោះ​ ​មេគោ​នោះ​អាល័យកូន​ ​ក៏​ទៅតាម​ពី​ខាង​ក្រោយ​ៗ​ភិក្ខុ​បាប​នោះ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏បាន​និយាយ​យ៉ាងនេះ​ថា​ ​អាវុសោ​ ​ហេតុអ្វីបានជា​មេគោ​នេះ​ ​មក​តាម​ពី​ខាង​ក្រោយ​ៗ​លោក​។​ ​ភិក្ខុ​នោះ​ប្រាប់​ថា​ ​អាវុសោ​ ​ខ្ញុំ​មិនដឹងជា​មេគោ​នេះ​ ​មក​តាមខ្ញុំ​ពី​ខាង​ក្រោយ​ៗ​ ​ដោយហេតុ​អ្វី​ទេ​។​ ​វេលា​នោះ​ឯង​ ​សង្ឃាដិ​ ​របស់​ភិក្ខុ​បាប​នោះ​ ​ក៏​ប្រឡាក់​ទៅ​ដោយ​ឈាម​។​ ​ភិក្ខុ​ទាំងឡាយ​ ​បាន​និយាយ​យ៉ាងនេះ​ថា​ ​អាវុសោ​ ​សង្ឃាដិ​នេះ​ ​តើ​អ្នកធ្វើ​ដូចម្តេច​ ​(​បាន​ជា​ប្រឡាក់​)​។​ ​ខណៈនោះ​ ​ភិក្ខុ​បាប​នោះ​ ​បាន​ប្រាប់​សេចក្តី​នុ៎ះ​ ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏បាន​សួរ​ថា​ ​អាវុសោ​ ​លោក​បាន​បបួល​គេ​ធ្វើ​បាណាតិបាត​ទេ​ដឹង​។​ ​ភិក្ខុ​នោះ​ឆ្លើយ​ថា​ ​អើ​អាវុសោ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុ​មិនសមបើ​នឹង​បបួល​គេ​ឲ្យ​ធ្វើ​បាណាតិបាត​សោះ​ ​ក្រែង​បាណាតិបាត​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ដោយ​អនេកបរិយាយ​ ​ព្រះអង្គ​ ​ទ្រង់​សរសើរ​តែ​ការ​វៀរចាក​អំពើ​បាណាតិបាត​ដូច្នោះ​ឬ​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​
 [​៦៦​]​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ក្នុង​វេលា​នោះ​ហើយ​ ​ទ្រង់​សួរ​ចំពោះ​ភិក្ខុ​បាប​នោះ​ថា​
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 636830043629513036
ទៅកាន់ទំព័រ៖