ព្រះត្រៃបិដក ភាគ ០៧
[៦៨] សម័យនោះឯង ព្រះមហាកច្ចានៈដ៏មានអាយុ គង់នៅលើភ្នំឈ្មោះបបាត ទៀបក្រុងឈ្មោះកុររឃរៈ ក្នុងអវន្តីជនបទ។ សម័យនោះឯង ឧបាសកឈ្មោះសោណកុដិកណ្ណ
(១) ជាឧបដ្ឋាករបស់ព្រះមហាកច្ចានៈដ៏មានអាយុ។ វេលានោះ ឧបាសកឈ្មោះសោណកុដិកណ្ណ បានចូលទៅរកព្រះមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមហាកច្ចានៈដ៏មានអាយុ រួចអង្គុយនៅក្នុងទីដ៏សមគួរ។ លុះឧបាសកឈ្មោះសោណកុដិកណ្ណអង្គុយនៅក្នុងទីដ៏សមគួរហើយ ក៏បានិយាយពាក្យនេះនឹងព្រះមហាកច្ចានៈដ៏មានអាយុថា បពិត្រលោកដ៏ចំរើន ធម៌ដែលលោកម្ចាស់មហាកច្ចានៈបានសំដែងហើយយ៉ាងណាៗ ខ្ញុំករុណាក៏ដឹងច្បាស់ តែបុគ្គលដែលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌នេះឲ្យបរិបូណ៌ ពេញលេញ ឲ្យស្អាតរលីង ដូចជាសង្ខដែលបុគ្គលដុសខាត់ហើយ បពិត្រលោកដ៏ចំរើន ឥឡូវខ្ញុំករុណាចង់កោរសក់ និងពុកមាត់ ហើយស្លៀកដណ្តប់សំពត់កាសាយទាំងឡាយ ហើយចេញចាកផ្ទះ ទៅបួសក្នុងភេទរបស់បុគ្គលគ្មានផ្ទះ បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់មហាកច្ចានៈបំបួសខ្ញុំផង។ កាលបើឧបាសកនោះនិយាយយ៉ាងនេះហើយ ព្រះមហាកច្ចានៈដ៏មានអាយុ ក៏បាន
(១) ឧបាសកឈ្មោះសោណៈ តែងពាក់គ្រឿងប្រដាប់ត្រចៀក មានដម្លៃមួយកោដិ បានជាគេហៅថា កុដិកណ្ណ ជាប់ផង (អដ្ឋកថា)
ID: 636830044653771621
ទៅកាន់ទំព័រ៖