ព្រះត្រៃបិដក ភាគ ០៧

និយាយ​ពាក្យ​នេះ​នឹង​សោ​ណ​កុដិ​ក​ណ្ណ​ឧបាសក​ថា​ ​នែ​សោ​ណៈ​ ​ការប្រព្រឹត្ត​នូវ​ការ​ដេក​តែម្នាក់ឯង​ ​បរិភោគ​នូវ​ភត្ត​តែមួយ​ពេល​ ​និង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដរាប​អស់មួយជីវិត​ ​មិន​ងាយ​នឹង​ធ្វើ​បាន​ឡើយ​ ​នែ​សោ​ណៈ​ ​ណ្ហើយចុះ​ ​អ្នកឯង​គួរតែ​នៅជា​គ្រហស្ថ​ ​ប្រកបតាម​ពាក្យ​ប្រៀនប្រដៅ​ ​របស់​ព្រះពុទ្ធ​ទាំងឡាយ​ ​គឺ​ការ​ដេក​តែម្នាក់ឯង​ ​ការ​បរិភោគ​ភត្ត​តែម្តង​ ​និង​ការប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​សមគួរ​តាមកាល​ ​ក្នុង​ភេទ​ជា​គ្រហស្ថ​នោះ​ចុះ​។​ ​ការប្រុងប្រៀប​នឹង​បួស​របស់​សោ​ណ​កុដិ​ក​ណ្ណ​ឧបាសក​នោះ​ ​ក៏បាន​រម្ងាប់​ស្ងប់ស្ងាត់​ទៅ​ក្នុង​ពេលនោះ​ឯង​។​ ​សោ​ណ​កុដិ​ក​ណ្ណ​ឧបាសក​ ​បាន​ចូល​ទៅ​រក​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ជា​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​សោ​ណ​កុដិ​ក​ណ្ណ​ឧបាសក​ ​បាន​ចូល​ទៅ​រក​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ជា​គំរប់​បីដង​ផង​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​រួច​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​សោ​ណ​កុដិ​ក​ណ្ណ​ឧបាសក​ ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​បា​និយាយ​ពាក្យ​នេះ​ ​នឹង​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ដែល​លោកម្ចាស់​មហា​ក​ច្ចា​នៈ​ ​បាន​សំដែង​ហើយ​យ៉ាង​ណាៗ​ ​ខ្ញុំករុណា​ក៏​ដឹង​ច្បាស់​ ​(​តែថា​)​ ​បុគ្គល​ដែល​នៅ​គ្រប់គ្រង​ផ្ទះ​ ​មិន​ងាយ​នឹង​ប្រព្រឹត្ត​ ​នូវ​ព្រហ្មចរិយ​ធម៌​នេះ​ ​ឲ្យបាន​ពេញ​អស់ជើង​ ​ឲ្យបាន​ស្អាត​អស់ជើង​
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 636830044895835466
ទៅកាន់ទំព័រ៖