ព្រះត្រៃបិដក ភាគ ០៧

ដូចជា​សង្ខ​ ​ដែលគេ​ដុសខាត់​ហើយ​ទេ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ឥឡូវ​ខ្ញុំករុណា​ចង់​កោរសក់​ ​និង​ពុកមាត់​ ​ហើយ​ស្លៀកដណ្តប់​សំពត់​កា​សាយ​ ​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ក្នុង​ភេទ​របស់​បុគ្គល​គ្មាន​ផ្ទះ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោកម្ចាស់​មហា​ក​ច្ចា​នៈ​ ​បំបួស​ខ្ញុំ​ផង​។​ ​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​ក៏បាន​បំបួស​សោ​ណ​កុដិ​ក​ណ្ណ​ឧបាសក​ ​ក្នុង​វេលា​នោះ​ឯង​។​ ​សម័យ​នោះ​ឯង​ ​អវន្តិ​ទក្ខិណាបថ​ជនបទ​ ​មាន​ភិក្ខុ​តិចណាស់​។​ ​វេលា​នោះ​ ​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​មាន​ពួក១០​ ​ដែល​មក​ពី​ទិ​សនោះៗ​ ​ហើយ​ឲ្យ​ឧបសម្បទា​សោ​ណៈ​ដ៏​មាន​អាយុ​ ​ដោយ​ក្រ​ ​លំបាក​ពេក​ណាស់​ ​លុះតែ​កន្លង៣ឆ្នាំទៅ​ ​(​ទើប​រក​គណៈសង្ឃ​បាន​គ្រប់​ដប់​)​។​ ​លំដាប់នោះ​ ​កាល​សោ​ណៈ​ដ៏​មាន​អាយុ​ ​នៅចាំ​វស្សា​រួចហើយ​ ​នៅក្នុង​ទីស្ងាត់​ ​លាក់ខ្លួន​សម្ងំ​ ​ក៏​កើតការ​ត្រិះរិះ​ ​ក្នុងចិត្ត​យ៉ាងនេះ​ថា​ ​អាត្មាអញ​គ្រាន់តែ​បានឮ​ថា​ ​ព្រះមានព្រះភាគ​នោះ​ ​បែប​យ៉ា​ងនេះៗ​ ​តែ​អាត្មាអញ​ ​មិនដែល​ឃើញ​ព្រះមានព្រះភាគ​ ​ចំពោះមុខ​សោះ​។​ ​បើ​ឧបជ្ឈាយ៍​អនុញ្ញាត​ឲ្យ​អាត្មាអញ​ទៅ​ ​អាត្មាអញ​គួរតែ​ទៅ​ ​ឲ្យបាន​ឃើញ​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​នោះ​។​ ​គ្រានោះ​ ​ព្រះ​សោ​ណៈ​ដ៏​មាន​អាយុ​ ​លុះ​វេលា​ថ្ងៃរសៀល​ ​ក៏​ចេញ​អំពី​ទី​លាក់ខ្លួន​ពួន​សម្ងំ​ហើយ​ ​ចូល​ទៅ​រក​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​លុះ​ចូល​
ថយ | ទំព័រទី ២០៦ | បន្ទាប់
ID: 636830045148169899
ទៅកាន់ទំព័រ៖