ព្រះត្រៃបិដក ភាគ ០៧

ដូច្នោះ​ ​លោក​ចូរ​ថ្វាយបង្គំ​ព្រះបាទ​ទាំងគូ​ ​របស់​ព្រះមានព្រះភាគ​ ​ដោយ​សិរសា​ ​តាម​ពាក្យ​ខ្ញុំ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឧបជ្ឈាយ៍​ ​របស់ខ្ញុំ​ព្រះអង្គ​ ​ឈ្មោះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​សូម​ក្រាប​ថ្វាយបង្គំ​ ​ចំពោះ​ព្រះបាទ​ទាំងគូ​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដោយ​សិរសា​ ​រួចហើយ​ចូរ​លោក​ក្រាបទូល​យ៉ាងនេះ​ ​(​ទៀត​)​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដែន​អវន្តិ​ទក្ខិណាបថ​ ​មាន​ភិក្ខុ​តិចណាស់​ ​ខ្ញុំ​ព្រះអង្គ​ប្រជុំ​ភិក្ខុសង្ឃ​មាន​ពួក១០​ ​អំពី​ប្រទេស​នោះ​ៗ​ ​ហើយ​បាន​ឧបសម្បទា​ ​ដោយ​លំបាក​ពេក​ណាស់​ ​លុះតែ​កន្លង៣ឆ្នាំទៅ​ហើយ​ ​(​ទើប​ស្រេច​)​ ​ធ្វើ​ម្តេច​ហ្ន៎​ ​ព្រះមានព្រះភាគ​ ​គួរ​ទ្រង់​អនុញ្ញាត​ ​នូវ​ឧបសម្បទា​ ​ក្នុង​ដែន​អវន្តិ​ទក្ខិណាបថ​ ​ដោយ​គណៈសង្ឃ​ ​ឲ្យ​តិច​ល្មមទៅ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ដែន​អវន្តិ​ទក្ខិណាបថ​ ​មាន​ផែនដី​ខ្មៅ​ស្អិត​ ​គ្រោតគ្រាត​ ​រឹង​រដិបរដុប​ ​ដោយ​ស្នាមជើង​គោ​ ​ធ្វើ​ម្តេច​ហ្ន៎​ ​ព្រះមានព្រះភាគ​ ​គួរ​ទ្រង់​អនុញ្ញាត​ ​ស្បែកជើង៤ជាន់ឡើង​ទៅ​ ​ក្នុង​ដែន​អវន្តិ​ទក្ខិណាបថ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ដែន​អវន្តិ​ទក្ខិណាបថ​ ​ពួក​មនុស្ស​រាប់អាន​ការ​ងូតទឹក​ណាស់​ ​ប្រកបដោយ​សេចក្តី​ស្អាត​ព្រោះ​ទឹក​ ​ធ្វើ​ម្តេច​ហ្ន៎​ ​ព្រះមានព្រះភាគ​ ​គួរ​ទ្រង់​អនុញ្ញាត​ ​ការ​ងូតទឹកឲ្យ​បាន​ជានិច្ច​ ​ក្នុង​ដែន​អវន្តិ​ទក្ខិណាបថ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដែន​អវន្តិ​ទក្ខិណាបថ​ ​មាន​កម្រាល​ស្បែក​ច្រើន​ ​គឺ​ស្បែក​ចៀម​ ​ស្បែក​ពពែ​ ​ស្បែក​ម្រឹគ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​មជ្ឈិម​ជនបទ​
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 636830045671469830
ទៅកាន់ទំព័រ៖