ព្រះត្រៃបិដក ភាគ ០៧

មាន​ស្មៅ​ ​ឈ្មោះ​ឯ​រ​គុ​(​១​)​ ​ស្មៅ​ឈ្មោះ​មោរ​គុ​(​២​)​ ​ស្មៅ​ឈ្មោះ​មជ្ជារុ​(​៣​)​ ​ស្មៅ​ឈ្មោះ​ជន្តុ​(​៤​)​ ​យ៉ាងណាមិញ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ដែន​អវន្តិ​ទក្ខិណាបថ​ ​ក៏​មាន​កម្រាល​ស្បែក​ ​គឺ​ស្បែក​ចៀម​ ​ស្បែក​ពពែ​ ​ស្បែក​ម្រឹគ​ដូច្នោះ​ដែរ​ ​ធ្វើ​ម្តេច​ហ្ន៎​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គួរ​ទ្រង់​អនុញ្ញាត​កម្រាល​ស្បែក​ទាំងឡាយ​ ​គឺ​ស្បែក​ចៀម​ ​ស្បែក​ពពែ​ ​ស្បែក​ម្រឹគ​ ​ក្នុង​ដែន​អវន្តិ​ទក្ខិណាបថ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​មនុស្ស​ទាំងឡាយ​ ​ប្រគេន​ចីវរ​ ​ដើម្បី​ភិក្ខុ​ដែល​នៅ​ក្រៅ​សីមា​ថា​ ​យើង​ប្រគេន​ចីវរ​នេះ​ ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​ ​ភិក្ខុ​ទាំងនោះ​ ​មក​ប្រាប់​ថា​ ​នែ​អាវុសោ​ ​ពួក​មនុស្ស​ឈ្មោះ​នេះ​ ​បាន​ប្រគេន​ចីវរ​ ​ដើម្បី​លោក​ហើយ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​រង្កៀស​ ​មិន​ត្រេកអរ​ ​ព្រោះ​យល់ឃើញ​ថា​ ​កុំ​ឲ្យ​ត្រូវ​និ​ស្ស​គ្គិ​យ​ ​ដល់​យើង​ឡើយ​ ​ធ្វើ​ម្តេច​ហ្ន៎​ ​ព្រះមានព្រះភាគ​ ​គួរ​ទ្រង់​ប្រាប់​របៀប​ប្រតិបត្តិ​ក្នុង​ចីវរ​។​ ​ឯ​ព្រះ​សោ​ណៈ​ដ៏​មាន​អាយុ​ទទួល​ស្តាប់​ពាក្យ​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ដោយ​ពាក្យ​ថា​ ​ករុណា​លោកម្ចាស់​ ​រួចហើយ​ក៏​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​ធ្វើ​ប្រទក្សិណ​
​(​១​)​-​(​២​)​-​(​៣​)​-​(​៤​)​ ​តាម​អដ្ឋកថា​ ​ថា​ ​ស្មៅ​ទាំង៤យ៉ាងនេះ​ ​គេ​តែង​យក​មក​ធ្វើជា​កន្ទេល​រឹង​ខ្លះ​ ​កន្ទេល​ទន់​ខ្លះ​ ​ឯ​ស្មៅ​ឈ្មោះ​ឯ​រ​គុមា​ន​សម្ផស្ស​រឹង​ ​គ្រោតគ្រាត​ ​ស្មៅ​ឈ្មោះ​មោរ​គុនោះ​ ​មាន​ចុង​ក្រហម​ ​មានសាច់​ល្អិត​ទន់​ ​មាន​សម្ផស្ស​ស្រួល​ ​គេ​តែង​យក​មក​ធ្វើជា​កន្ទេល​ទន់​សម្រាប់​ដេក​ ​កាលបើ​ដេក​សង្កត់​ទៅ​ហើយ​ ​លុះ​ក្រោក​ចេញ​ ​ក៏​ប៉ោង​ឡើងវិញ​ ​ឯ​ស្មៅ​ឈ្មោះ​មជ្ជារុ​នោះ​ ​គេ​យក​មក​ធ្វើជា​សំពត់​សាដក​ក៏បាន​ ​ស្មៅ​ឈ្មោះ​ជន្តុ​នោះ​ ​មាន​ពណ៌​ដូច​កែវមណី​។​
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 636830046721519889
ទៅកាន់ទំព័រ៖