ព្រះត្រៃបិដក ភាគ ០៧
មានភិក្ខុគួរនឹងទាញអន្តរាបត្តិមកដាក់ក្នុងមូលាបត្តិ។ បើភិក្ខុនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា ដ្បិតខ្ញុំគួរនឹងទាញអន្តរាបត្តិមកដាក់ក្នុងមូលាបត្តិ សូមភិក្ខុទាំងឡាយនិមន្តមក ខ្ញុំប្រាថ្នាឲ្យភិក្ខុទាំងឡាយនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ ទុកជាភិក្ខុនោះមិនបានបញ្ជូនបម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលភិក្ខុបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញ ក្នុងរវាង៧ថ្ងៃ ដោយគិតថា អាត្មាអញនឹងធ្វើសេចក្តីខ្វល់ខ្វាយ ឬនឹងសូត្រ (កម្មវាចា) ឬជាគណបូរកៈក្នុងការទាញនូវអន្តរាបត្តិមកដាក់ក្នុងមូលាបត្តិ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ មានភិក្ខុគួរដល់មានត្ត។ បើភិក្ខុនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា ដ្បិតខ្ញុំគួរដល់មានត្តហើយ សូមភិក្ខុទាំងឡាយនិមន្តមក ខ្ញុំចង់ឲ្យភិក្ខុទាំងឡាយនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ ទុកជាភិក្ខុនោះមិនបានបញ្ជូនបម្រើមកទេ ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលភិក្ខុបានបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញ ក្នុងរវាង៧ថ្ងៃ ដោយគិតថា អាត្មាអញនឹងធ្វើសេចក្តីខ្វល់ខ្វាយ ឬនឹងសូត្រ (កម្មវាចា) ឬនឹងជាគណបូរកៈក្នុងការឲ្យមានត្ត។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានភិក្ខុគួរដល់អព្ភានកម្ម។ បើភិក្ខុនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយ
ID: 636829966037735041
ទៅកាន់ទំព័រ៖