ព្រះត្រៃបិដក ភាគ ០៧

បុគ្គល​បានឃើញ​ទោស​ក្នុង​លោក​ហើយ​ ​ដឹង​នូវ​ធម៌​ដែល​ប្រាសចាក​ឧប​ធិ​ក្កិ​លេស​ ​ជា​ព្រះ​អរិយៈ​ ​រមែង​មិន​ត្រេកអរ​ក្នុង​បាប​ ​ជា​បុគ្គល​ស្អាត​ ​រមែង​មិន​ត្រេកអរ​ក្នុង​បាប​។​

 [​៧០​]​ ​គ្រានោះ​ ​ព្រះ​សោ​ណៈ​ដ៏​មាន​អាយុ​គិតថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្មោះសរ​នឹង​អាត្មាអញ​ដោយពិត​ ​ព្រះ​ឧបជ្ឈាយ៍​របស់​អាត្មាអញ​ ​បាន​ផ្ញើ​ពាក្យ​បណ្តាំ​ណា​ ​កាល​នេះ​ ​ជាកាលគួរនឹង​ក្រាបទូល​ ​តាម​ពាក្យ​បណ្តាំ​នោះ​ ​ទើប​ក្រោក​ចាក​អាសនៈ​ ​ធ្វើ​ឧត្តរាសង្គ​ ​លើ​ស្មា​ម្ខាង​ ​ហើយ​ក្រាប​ទៀប​ព្រះបាទ​ទាំងគូ​ ​របស់​ព្រះមានព្រះភាគ​ ​ដោយ​សិរសា​ ​ហើយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​ឧបជ្ឈាយ៍​ ​របស់ខ្ញុំ​ព្រះអង្គ​ ​ឈ្មោះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​សូម​ឱន​សិរសា​ ​ក្រាប​ថ្វាយបង្គំ​ព្រះបាទ​ទាំងគូ​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ ​ម្យ៉ាងទៀត​ ​លោក​ឲ្យ​ខ្ញុំ​ព្រះអង្គ​ក្រាបទូល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដែន​អវន្តិ​ទក្ខិណាបថ​ ​មាន​ភិក្ខុ​តិច​ ​(​ចាប់ដើមតាំងពី​ខ្ញុំ​ព្រះអង្គ​បាន​បួស​ជា​សាមណេរ​)​ ​កន្លងទៅ៣ឆ្នាំ​ហើយ​ ​ទំ​រាំ​ប្រជុំ​ភិក្ខុសង្ឃ​បាន១០រូប​ ​ដែល​មក​ពី​ទិ​សនោះៗ​ ​ហើយ​ទើបបាន​ឧបសម្បទា​ ​ដោយ​លំបាក​ពន់ពេក​ណាស់​ ​ធ្វើ​ម្តេច​ហ្ន៎​ ​ព្រះមានព្រះភាគ​ ​គួរ​ទ្រង់​អនុញ្ញាត​ ​នូវ​ឧបសម្បទា​ ​ក្នុង​ដែន​
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 636830048777427480
ទៅកាន់ទំព័រ៖