ព្រះត្រៃបិដក ភាគ ០៧

អវន្តិ​ទក្ខិណាបថ​ ​ដោយ​គណៈសង្ឃ​ ​តិច​ជាង​មុន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ដែន​អវន្តិ​ទក្ខិណាបថ​ ​មាន​ផែនដី​ខ្មៅ​ស្អិត​ ​គ្រោតគ្រាត​ ​រឹង​រដិបរដុប​ ​ដោយ​ស្នាមជើង​គោ​ ​ធ្វើ​ម្តេច​ហ្ន៎​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គួរ​ទ្រង់​អនុញ្ញាត​ ​ស្បែកជើង៤ជាន់ឡើង​ទៅ​ ​ក្នុង​ដែន​អវន្តិ​ទក្ខិណាបថ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ដែន​អវន្តិ​ទក្ខិណាបថ​ ​ពួក​មនុស្ស​ ​រាប់អាន​ការ​ងូតទឹក​ណាស់​ ​ប្រកបដោយ​សេចក្តី​ស្អាត​ព្រោះ​ទឹក​ ​ធ្វើ​ម្តេច​ហ្ន៎​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គួរ​ទ្រង់​អនុញ្ញាត​ ​ការ​ងូតទឹក​ ​ឲ្យបាន​ជានិច្ច​ ​ក្នុង​ដែន​អវន្តិ​ទក្ខិណាបថ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ដែន​អវន្តិ​ទក្ខិណាបថ​ ​មាន​កម្រាល​ស្បែក​ទាំងឡាយ​ ​គឺ​ស្បែក​ចៀម​ ​ស្បែក​ពពែ​ ​ស្បែក​ម្រឹគ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​មជ្ឈិម​ជនបទ​ ​មាន​ស្មៅ​ឈ្មោះ​ឯ​រ​គុ​ ​ស្មៅ​ឈ្មោះ​មោរ​គុ​ ​ស្មៅ​ឈ្មោះ​មជ្ជារុ​ ​ស្មៅ​ឈ្មោះ​ជន្តុ​ ​យ៉ាងណាមិញ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ដែន​អវន្តិ​ទក្ខិណាបថ​ ​មាន​កម្រាល​គេ​ធ្វើ​ដោយ​ស្បែក​ទាំងឡាយ​ ​គឺ​ស្បែក​ចៀម​ ​ស្បែក​ពពែ​ ​ស្បែក​ម្រឹគ​ ​ក៏​ដូច្នោះ​ដែរ​ ​ធ្វើ​ម្តេច​ហ្ន៎​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គួរ​ទ្រង់​អនុញ្ញាត​កម្រាល​ទាំងឡាយ​ ​ដែលគេ​ធ្វើ​ដោយ​ស្បែក​ ​គឺ​ស្បែក​ចៀម​ ​ស្បែក​ពពែ​ ​ស្បែក​ម្រឹគ​ ​ក្នុង​ដែន​អវន្តិ​ទក្ខិណាបថ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​កាល​ឥឡូវនេះ​ ​មនុស្ស​ទាំងឡាយ​ ​គេ​ប្រគេន​ចីវរ​ ​ដើម្បី​ពួក​ភិក្ខុ​ ​ដែល​នៅ​ក្រៅ​សីមា​ថា​ ​យើង​នឹង​ប្រគេន​ចីវរ​នេះ​ ​ដើម្បី​ភិក្ខុ​ឈ្មោះ​នេះ​ ​ភិក្ខុ​ទាំងនោះ​មក​ហើយ​ ​ប្រាប់​ថា​
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 636830049164399614
ទៅកាន់ទំព័រ៖