ព្រះត្រៃបិដក ភាគ ០៧
នែអាវុសោ ពួកមនុស្សឈ្មោះនេះ បានប្រគេនចីវរចំពោះលោក ភិក្ខុទាំងនោះក៏រង្កៀស មិនត្រេកអរ ដោយគិតថា កុំឲ្យមាននិស្សគ្គិយ ដល់យើងឡើយ ធ្វើដូចម្តេចហ្ន៎ ព្រះដ៏មានព្រះភាគ គួរទ្រង់ប្រាប់របៀបប្រតិបត្តិក្នុងចីវរ។
[៧១] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនូវធម្មីកថាក្នុងវេលានោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ ដែនអវន្តិទក្ខិណាបថ មានភិក្ខុតិច ម្នាលភិក្ខុទាំងឡាយ ក្នុងបច្ចន្តិមជនបទ
(១) ទាំងអស់ តថាគតអនុញ្ញាតនូវឧបសម្បទាដោយគណៈសង្ឃ មានវិនយធរ
(២) ជាគំរប់ប្រាំបាន។ បណ្តាជនបទទាំងនោះ ជនបទទាំងឡាយនេះ ដែលជាបច្ចន្តិមជនបទ គឺក្នុងទិសខាងកើត មាននិគមឈ្មោះកជង្គល ខាងនាយកជង្គលនិគមនោះ មាននិគមឈ្មោះមហាសាលា ខាងនាយនិគមឈ្មោះមហាសាលានោះ ហៅថាបច្ចន្តិមជនបទ ខាងអាយចូលមក ជាមជ្ឈិមជនបទ។ ក្នុងទិសអាគ្នេយ៍ មានស្ទឹងឈ្មោះសល្លវតី ខាងនាយស្ទឹងសល្លវតីនោះ ហៅថាបច្ចន្តិមជនបទ ខាងអាយចូលមក ជាមជ្ឈិមជនបទ។ ក្នុងទិសខាងត្បូង មាននិគមឈ្មោះសេតកណ្ណិក ខាងនាយសេតកណ្ណិកនិគមនោះ ហៅថាបច្ចន្តិមជនបទ ខាងអាយចូលមក ជាមជ្ឈិមជនបទ។ ក្នុងទិសខាងលិច មានស្រុកព្រាហ្មណ៍ ឈ្មោះថូនគ្រាម
(១) សំដៅយកប្រទេស ជាខាងក្រៅពីមជ្ឈិមប្រទេស។ (២) សំដៅយកគ្រូសូត្រ
ID: 636830049651957501
ទៅកាន់ទំព័រ៖