ព្រះត្រៃបិដក ភាគ ០៧

រឿង​សោ​ណ​ភិក្ខុ​បួស​ហើយ​ ​ប្រារព្ធ​ព្យាយាម​ក្រៃពេក​ ​បាទា​ក៏​បែក១​ ​រឿង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ទូន្មាន​ឲ្យ​សោ​ណ​ភិក្ខុ​តាំង​ព្យាយាម​តាម​ខ្សែ​ពិណ១​ ​រឿង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​អនុញ្ញាត​ស្បែកជើង​មួយ​ជាន់១​ ​រឿង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ហាម​ស្បែកជើង​ពណ៌ខៀវ​ ​ពណ៌លឿង​ ​ពណ៌ក្រហម​ ​ពណ៌​ហង្សបាទ​ ​ពណ៌ខ្មៅ​។​ ​ស្បែកជើង​ពណ៌ក្រហម​ក្រមៅ​ ​(​ដូច​ខ្នង​ក្អែប​)​ ​និង​ពណ៌លឿងទុំ​ ​(​ដូច​ផ្កាឈូក​)​១​ ​រឿង​ទ្រង់​ហាម​ខ្សែស្បែកជើង​ ​មាន​ពណ៌ខៀវ​ជាដើម១​ ​រឿង​ទ្រង់​ហាម​ស្បែកជើង​បិទ​កែងជើង១​ ​រឿង​ទ្រង់​ហាម​ស្បែកជើង​ ​ស្រោប​ជើង​ទាំងអស់​ ​រហូត​ស្មងជើង១​ ​រឿង​ទ្រង់​ហាម​ស្បែកជើង​ ​ដែលគេ​ក្រង​ ​ជា​របៀប​បិទ​ខ្នងជើង១​ ​រឿង​ទ្រង់​ហាម​ស្បែកជើង​ញាត់​ដោយ​គរ១​ ​រឿង​ទ្រង់​ហាម​ស្បែកជើង​មាន​ពណ៌​វិចិត្រ​ ​ដូច​ស្លាប​សត្វ​ទទា១​ ​រឿង​ទ្រង់​ហាម​ស្បែកជើង​មាន​ខ្សែ​មាន​សណ្ឋាន​ដូច​ស្នែង​កែះ១​ ​រឿង​ទ្រង់​ហាម​ស្បែកជើង​ ​មាន​ខ្សែ​មាន​សណ្ឋាន​ ​ដូច​ស្នែងពពែ១​។​ ​រឿង​ទ្រង់​ហាម​ស្បែក​
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 636830050588461066
ទៅកាន់ទំព័រ៖