ព្រះត្រៃបិដក ភាគ ០៧
ស្បែកជើង មានខ្សែងរ មានសណ្ឋាន ដូចកន្ទុយសត្វខ្ទួយ១ រឿងទ្រង់ហាមស្បែកជើង ដែលចាក់ស្រេះ ដោយព្រុយកន្ទុយសត្វក្ងោក១ រឿងទ្រង់ហាមស្បែកជើងដ៏វិចិត្រផ្សេងៗ១ រឿងទ្រង់ហាមស្បែកជើង ដែលចំជាយដោយស្បែកសត្វសីហៈ សត្វខ្លាធំ សត្វខ្លាដំបង សត្វខ្លារខិន១ ស្បែកភេ ស្បែកឆ្មា ស្បែកកង្ហែន ស្បែកមៀម១។ រឿងទ្រង់អនុញ្ញាតស្បែកជើង៤ជាន់ឡើងទៅ ដល់ភិក្ខុមានបាតជើងបែក១ រឿងភិក្ខុមានដំបៅលេចនៅបាតជើង១ រឿងភិក្ខុមិនលាងជើង ហើយជាន់លើគ្រែតាំង១ រឿងភិក្ខុជាន់លើដង្គត់ឈើ១ រឿងឆព្វគ្គិយភិក្ខុ ពាក់ទ្រនាប់ជើងឈើ ឮសំឡេងខដខដ១ រឿងឆព្វគ្គិយភិក្ខុប្រើប្រាស់ទ្រនាប់ជើងស្លឹកត្នោត១ រឿងឆព្វគ្គិយភិក្ខុ ប្រើប្រាស់ទ្រនាប់ជើងស្លឹកឫស្សី១ រឿងឆព្វគ្គិយភិក្ខុ ធ្វើទ្រនាប់ជើងស្មៅ១... ស្មៅយាប្ល៉ង១... ស្មៅដំណេកទន្សាយ១... ទន្សែ១។ ...ស្មៅមានពណ៌ដូចផ្កាឈូក១ ...សំពត់រោមសត្វ១ មាស១ ប្រាក់១ កែវមណី១ កែវពិទូរ្យ១ កែវផ្លេក១ សំរឹទ្ធ១ កែវកញ្ចក់១
ID: 636830050855716352
ទៅកាន់ទំព័រ៖