ព្រះត្រៃបិដក ភាគ ០៧
សំណប៉ាហំាង១ សំណភក់១ ទង់ដែងមួយ។ រឿងឆព្វគ្គិយភិក្ខុចាប់អាវយវៈមេគោ មានស្នែងជាដើម១ រឿងឆព្វគ្គិយភិក្ខុជិះយាន១ រឿងភិក្ខុឈឺ១ រឿងព្រះសម្ពុទ្ធទ្រង់អនុញ្ញាតយានទឹមដោយបុរស ឬសត្វឈ្មោល១ រឿងព្រះសម្ពុទ្ធ ទ្រង់អនុញ្ញាតគ្រែស្នែង១ រឿងឆព្វគ្គិយភិក្ខុ ប្រើប្រាស់ឧច្ចាសយនៈ និងមហាសយនៈ១ រឿងឆព្វគ្គិយភិក្ខុ ប្រើប្រាស់ស្បែកសត្វធំ១ រឿងឆព្វគ្គិយភិក្ខុ ប្រើប្រាស់ស្បែកគោ១ រឿងភិក្ខុលាមក ជាជីតុន របស់ឧបាសកលាមក១។ រឿងព្រះមានព្រះភាគ ទ្រង់អនុញ្ញាត ឲ្យភិក្ខុអង្គុយលើស្បែក ដែលគ្រហស្ថធ្វើប្លែក១ រឿងវិហារដែលគេរុំចង ដោយខ្សែស្បែក១ រឿងឆព្វគ្គិយភិក្ខុ ពាក់ស្បែកជើងចូលទៅកាន់ស្រុក១ រឿងព្រះសម្ពុទ្ធទ្រង់អនុញ្ញាត ឲ្យភិក្ខុឈឺពាក់ស្បែកជើង ចូលទៅកាន់ស្រុកបាន១ រឿងព្រះមហាកច្ចានៈ១ រឿងព្រះសោណត្ថេរ សំដែងសូត្រប្រកបដោយវគ្គ៨ ដោយសរគឺសម្លេង១។
ID: 636830051134582302
ទៅកាន់ទំព័រ៖