ព្រះត្រៃបិដក ភាគ ០៧

ថា​ ​ខ្ញុំ​គួរ​ដល់​អព្ភាន​ហើយ​ ​សូម​ភិក្ខុ​ទាំងឡាយ​និមន្ត​មក​ ​ខ្ញុំ​ប្រាថ្នា​ឲ្យ​ភិក្ខុ​ទាំងឡាយ​និមន្ត​មក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុកជា​ភិក្ខុ​នោះ​មិនបាន​បញ្ជូន​បម្រើ​មក​ ​ក៏​ភិក្ខុ​គប្បី​ទៅ​ ​ដោយ​សត្តាហ​ករណីយ​បាន​ ​នឹង​និយាយទៅ​ថ្វី​ដល់​កិច្ច​ដែល​ភិក្ខុ​បញ្ជូន​បម្រើ​មក​ហើយ​នោះ​ ​ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិល​វិញ​ ​ក្នុង​រវាង៧ថ្ងៃ​ ​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ​ឬ​នឹង​សូត្រ​ ​(​កម្មវាចា​)​ ​ឬ​នឹងជា​គណបូរកៈ​ក្នុង​អព្ភានកម្ម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​សង្ឃ​មាន​សេចក្តី​ប្រាថ្នា​ដើម្បី​ធ្វើ​នូវ​កម្ម​គឺ​ ​ត​ជ្ជ​នី​យក​ម្ម​ក្តី​ ​និ​យស្ស​កម្ម​ក្តី​ ​បព្វាជនីយ​កម្ម​ក្តី​ ​បដិ​សារ​ណី​យក​ម្ម​ក្តី​ ​ឧក្ខេ​បនី​យក​ម្ម​ក្តី​ ​ចំពោះ​ភិក្ខុ​ហើយ​។​ ​បើ​ភិក្ខុ​នោះ​បញ្ជូន​បម្រើ​ទៅ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា​ ​ឥឡូវ​សង្ឃ​មាន​សេចក្តី​ប្រាថ្នា​ដើម្បី​ធ្វើ​នូវ​កម្ម​ដល់​ខ្ញុំ​ហើយ​ ​សូម​ភិក្ខុ​ទាំងឡាយ​និមន្ត​មក​ ​ខ្ញុំ​ប្រាថ្នា​ឲ្យ​ភិក្ខុ​ទាំងឡាយ​និមន្ត​មក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុកជា​ភិក្ខុ​នោះ​មិនបាន​បញ្ជូន​បម្រើ​មក​ ​ក៏​ភិក្ខុ​គប្បី​ទៅ​ ​ដោយ​សត្តាហ​ករណីយ​បាន​ ​នឹង​និយាយទៅ​ថ្វី​ដល់​កិច្ច​ដែល​ភិក្ខុ​បញ្ជូន​បម្រើ​មក​ហើយ​នោះ​ ​ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិល​វិញ​ ​ក្នុង​រវាង៧ថ្ងៃ​ ​ដោយ​គិតថា​ ​សង្ឃ​មិន​គួរ​ធ្វើ​នូវ​កម្ម​ ​ឬ​គួរ​បង្អោន​ទៅ​រក​ដើម្បី​កម្ម​ស្រាល​ ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​។​ ​ម្យ៉ាងវិញទៀត​ ​កម្ម​ ​គឺ​ត​ជ្ជ​នី​យក​ម្ម​ក្តី​ ​និ​យស្ស​កម្ម​ក្តី​ ​បព្វាជនីយ​កម្ម​ក្តី​ ​បដិ​សារ​ណី​យក​ម្ម​ក្តី​ ​ឧក្ខេ​បនី​យក​ម្ម​ក្តី​ ​សង្ឃ​បាន​ធ្វើ​
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 636829966272488468
ទៅកាន់ទំព័រ៖