ព្រះត្រៃបិដក ភាគ ០៧
អាពាធនោះ បានជាភិក្ខុទាំងនោះស្គំាងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់គង់សម្ងំនៅក្នុងទីស្ងាត់ ក៏មានព្រះហឫទ័យត្រិះរិះដូច្នេះថា ឥឡូវនេះ ពួកភិក្ខុកើតអាពាធ (ប្រមាត់) ក្នុងសរទកាល បបរដែលហុតទៅ ក៏ចង្អោរចេញមកវិញ បាយដែលឆាន់ទៅ ក៏ចង្អោរចេញមកវិញ ព្រោះអាពាធនោះហើយ បានជាភិក្ខុទាំងនោះ ទៅជាស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ (ឥឡូវ) វត្ថុដែលជាភេសជ្ជៈក៏មាន វត្ថុដែលគេសន្មតថាជាភេសជ្ជៈក៏មាន វត្ថុដែលផ្សាយទៅសម្រាប់ជាអាហាររបស់មនុស្សលោក ក៏មាន វត្ថុដែលជាអាហារមិនបានគ្រោតគ្រាត ក៏មាន តើគួរតថាគតអនុញ្ញាតវត្ថុដូចម្តេច ទើបសមគួរជាភេសជ្ជៈដល់ភិក្ខុទាំងឡាយហ្ន៎។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រិះរិះដូច្នេះថា ភេសជ្ជៈទាំង៥នេះគឺ ទឹកដោះរាវ១ ទឹកដោះខាប់១ ប្រេង១ ទឹកឃ្មុំ១ ស្ករអំពៅ១ វត្ថុទាំងនេះ ជាភេសជ្ជៈផង ដែលគេសន្មតថាជាភេសជ្ជៈផង ផ្សាយទៅសម្រាប់ជាអាហាររបស់មនុស្សលោកផង ជាអាហារមិនបានគ្រោតគ្រាតផង បើដូច្នោះ មានតែតថាគតអនុញ្ញាតភេសជ្ជៈទាំង៥នេះដល់ពួកភិក្ខុ ដើម្បី
ID: 636830052053334852
ទៅកាន់ទំព័រ៖