ព្រះត្រៃបិដក ភាគ ០៧
របស់មនុស្សលោកផង ជាអាហារមិនបានគ្រោតគ្រាតផង បើដូច្នោះ មានតែតថាគតអនុញ្ញាតភេសជ្ជៈទាំង៥នេះ ដល់ភិក្ខុទាំងឡាយ ដើម្បីឲ្យភិក្ខុទទួលក្នុងកាលគួរ បរិភោគក្នុងកាលគួរ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទទួលភេសជ្ជៈទាំង៥នោះ ក្នុងកាលគួរ បរិភោគក្នុងកាលគួរ។
[៧៤] សម័យនោះឯង ពួកភិក្ខុទទួលភេសជ្ជៈទាំង៥នោះ ក្នុងកាលគួរ ឆាន់ក្នុងកាលគួរ។ សូម្បីភោជនដ៏ស្និទ្ធ ក៏មិនត្រូវមាត់
(១) របស់ភិក្ខុទាំងនោះទៅហើយ កុំចាំបាច់និយាយឡើយដល់ភោជនប្រក្រតី ដែលជាវត្ថុសៅហ្មង។ ដោយអាពាធ (ប្រមាត់) កើតឡើង ក្នុងសរទកាលនោះផង ដោយភត្តដែលមិនរលួយនេះផង ភិក្ខុទាំងនោះ ក៏រឹងរឹតតែមានខ្លួនស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ ព្រោះហេតុទាំងពីរនោះ។ ព្រះមានព្រះភាគ ទ្រង់បានទតឃើញភិក្ខុទាំងនោះ រឹងរឹតតែមានខ្លួនស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ លុះទតឃើញហើយ ក៏ត្រាស់ហៅព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ
(១) សារត្ថទីបនី និងវិមតិវិនោទនីដីកាថា ភោជនទាំងនោះ ក៏ត្រឡប់ទៅជាសៅហ្មង មិនមានឱជារសឆ្ងាញ់ពីសាវិញ។
ID: 636830052779726399
ទៅកាន់ទំព័រ៖