ព្រះត្រៃបិដក ភាគ ០៧

ខ្លាឃ្មុំ​ ​ខ្លាញ់ត្រី​ ​ខ្លាញ់​ក្រពើ​ ​ខ្លាច់​ជ្រូក​ ​ខ្លាញ់​លា​ ​ដែល​ភិក្ខុ​ទទួល​ក្នុង​កាលគួរ​ ​ចំអិន​ក្នុង​កាលគួរ​ ​លាយ​គ្នា​ក្នុង​កាលគួរ​ ​សម្រាប់​ឲ្យ​ភិក្ខុ​ប្រើប្រាស់​ដោយ​វិធី​ប្រើប្រាស់​ដូច​ប្រេង​ ​(​ជាស​ត្តា​ហកា​លិក​)​បាន​(​១​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ខ្លាញ់​ដែល​ភិក្ខុ​បាន​ទទួល​ក្នុង​កាលមិនគួរ​ ​ចំអិន​ក្នុង​កាលមិនគួរ​ ​លាយ​គ្នា​ក្នុង​កាលមិនគួរ​ ​បើ​ភិក្ខុ​ប្រើប្រាស់​ខ្លាញ់​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​បី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ខ្លាញ់​ដែល​ភិក្ខុ​ទទួល​ក្នុង​កាលគួរ​ ​តែ​ចំអិន​ក្នុង​កាលមិនគួរ​ ​លាយ​គ្នា​ក្នុង​កាលមិនគួរ​ ​បើ​ភិក្ខុ​ប្រើប្រាស់​ខ្លាញ់​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ខ្លាញ់​ដែល​ភិក្ខុ​ទទួល​ក្នុង​កាលគួរ​ ​ចំអិន​ក្នុង​កាលគួរ​ ​តែ​លាយ​គ្នា​ក្នុង​កាលមិនគួរ​ ​បើ​ភិក្ខុ​ប្រើប្រាស់​ខ្លាញ់​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​មួយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ខ្លាញ់​ដែល​ភិក្ខុ​ទទួល​ក្នុង​កាលគួរ​ ​ចំអិន​ក្នុង​កាលគួរ​ ​លាយ​គ្នា​ក្នុង​កាលគួរ​ ​បើ​ភិក្ខុ​ប្រើប្រាស់​ខ្លាញ់​នោះ​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​
 [​៧៦​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​មាន​ជម្ងឺ​ ​មាន​សេចក្តី​ត្រូវការ​ដោយ​ឫស​ ​ឬ​មើម​ជា​ភេសជ្ជៈ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​នូវ​ឫស​ ​ឬ​មើម​ជា​ភេសជ្ជៈ​ ​គឺ​មើម​រមៀត​ ​មើម​ខ្ញី​ ​មើម​លំពាន់​ ​មើម​ប្រស់​ ​មើម​អាច់​ឆ្ពឹស​ ​មើមរំដេង​ ​មើម​ស្បូវភ្លាំង​ ​មើម​ស្មៅ​ក្រវាញជ្រូក​ ​ម្យ៉ាងទៀត​
​(​១​)​ ​ប្រើប្រាស់​បាន​កំណត់​ត្រឹម៧ថ្ងៃ​ ​ជា​យ៉ាង​យូរ​។​
ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 636830053556800845
ទៅកាន់ទំព័រ៖