ព្រះត្រៃបិដក ភាគ ០៧

ដល់​ភិក្ខុ​នោះ​ហើយ​។​ ​បើ​ភិក្ខុ​នោះ​បញ្ជូន​បម្រើ​ទៅ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា​ ​ឥឡូវ​សង្ឃ​បាន​ធ្វើ​នូវ​កម្ម​ដល់​ខ្ញុំ​ហើយ​ ​សូម​ភិក្ខុ​ទាំងឡាយ​និមន្ត​មក​ ​ខ្ញុំ​ប្រាថ្នា​ឲ្យ​ភិក្ខុ​ទាំងឡាយ​និមន្ត​មក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុកជា​ភិក្ខុ​នោះ​មិនបាន​បញ្ជូន​បម្រើ​មក​ ​ក៏​ភិក្ខុ​គប្បី​ទៅ​ ​ដោយ​សត្តាហ​ករណីយ​បាន​ ​នឹង​និយាយទៅ​ថ្វី​ដល់​កិច្ច​ដែល​ភិក្ខុ​បញ្ជូន​បម្រើ​មក​ហើយ​នោះ​ ​ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិល​វិញ​ ​ក្នុង​រវាង៧ថ្ងៃ​ ​ដោយ​គិតថា​ ​ភិក្ខុ​នោះ​គួរ​ប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​ ​គួរ​សម្រប​រោម​ ​គួរ​ប្រព្រឹត្ត​វត្ត​សមគួរ​ដល់​កិរិយា​រលាស់ខ្លួន​ចេញ​ចាក​ទោស​ ​សង្ឃ​គប្បី​រម្ងាប់​នូវ​កម្ម​នោះ​ចេញ​ ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​មាន​ភិក្ខុនី​ឈឺ​។​ ​បើ​ភិក្ខុនី​នោះ​ ​បញ្ជូន​បម្រើ​ទៅ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា​ ​ដ្បិត​ខ្ញុំ​មាន​ជម្ងឺ​ ​សូម​លោកម្ចាស់​ទាំងឡាយ​និមន្ត​មក​ ​ខ្ញុំ​ប្រាថ្នា​ឲ្យ​លោកម្ចាស់​ទាំងឡាយ​និមន្ត​មក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុកជា​ភិក្ខុនី​នោះ​មិនបាន​បញ្ជូន​បម្រើ​មក​ ​ក៏​ភិក្ខុ​គប្បី​ទៅ​ ​ដោយ​សត្តាហ​ករណីយ​បាន​ ​នឹង​និយាយទៅ​ថ្វី​ដល់​កិច្ច​ ​ដែល​ភិក្ខុនី​បាន​បញ្ជូន​បម្រើ​មក​ហើយ​នោះ​ ​ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិល​វិញ​ក្នុង​រវាង៧ថ្ងៃ​ ​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ស្វែងរក​គិលានភត្ត​ក្តី​ ​ស្វែងរក​គិលានុបដ្ឋាក​ភត្ត​ក្តី​ ​ស្វែងរក​គិលានភេសជ្ជៈ​ក្តី​ ​នឹង​សួរ​ជម្ងឺ​ក្តី​ ​នឹង​បម្រើ​ជម្ងឺ​ក្តី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​សេចក្តី​អផ្សុក​
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 636829966516612431
ទៅកាន់ទំព័រ៖