ព្រះត្រៃបិដក ភាគ ០៧
ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកញ្ច្រែង សម្រាប់រែងគ្រឿងលំអិត។ (ពួកភិក្ខុមានជម្ងឺ) មានសេចក្តីត្រូវការដោយគ្រឿងលំអិតដ៏ល្អិតក្រៃលែង។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកញ្ច្រែងសំពត់
(១)
[៨៤] សម័យនោះឯង មានភិក្ខុ១រូប មានអាពាធកើតអំពីអមនុស្ស
(២) ។ អាចារ្យនិងឧបជ្ឈាយ៍ជាអ្នកបម្រើភិក្ខុនោះ ក៏មិនអាចនឹងធ្វើភិក្ខុនោះឲ្យស្បើយរោគបាន។ ភិក្ខុនោះទៅកាន់កន្លែងគេសម្លាប់ជ្រូក ហើយក៏ស៊ីសាច់ឆៅ
(៣) ផឹកឈាមស្រស់
(៤) ។ អាពាធរបស់ភិក្ខុនោះ ដែលកើតអំពីអមនុស្សនោះ ក៏រម្ងាប់ទៅ។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសាច់ឆៅ ឈាមស្រស់ ដល់ភិក្ខុដែលមានអាពាធកើតអំពីអមនុស្ស។
[៨៥] សម័យនោះឯង ភិក្ខុ១រូប មានអាពាធ ឈឺភ្នែក។ ភិក្ខុទាំងឡាយ នាំគ្នាគ្រាហ៍ភិក្ខុនោះទៅឲ្យបន្ទោបង់ឧច្ចារៈផង បស្សាវៈផង។ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់សេនាសនចារិក បានទតឃើញភិក្ខុ
(១) វត្ថុសម្រាប់រែងគ្រឿងលំអិត មានម្សៅជាដើម ដែលហៅថា កាតៅ ។ (២) [ជម្ងឺដែលឈឺព្រោះខ្មោចចូល។ (៣)-(៤) អដ្ឋកថា ថា ភិក្ខុនោះមិនស៊ីសាច់ឆៅ ផឹកឈាមស្រស់នោះខ្លួនឯងទេ គឺខ្មោចដែលវាចូលភិក្ខុនោះវាស៊ី វាផឹក លុះស៊ីផឹកហើយ វាចេញទៅ។
ID: 636830055560565454
ទៅកាន់ទំព័រ៖