ព្រះត្រៃបិដក ភាគ ០៧
ទាំងឡាយខ្លះ ក្នុងផ្តិលទាំងឡាយខ្លះ (ថ្នាំបន្តក់ទាំងឡាយនោះ) ច្រឡូកច្រឡំទៅដោយកំទេចស្មៅទាំងឡាយខ្លះ ដោយអាចម៍ដីទាំងឡាយខ្លះ។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតក្លាក់ សម្រាប់ដាក់ថ្នាំបន្តក់ភ្នែក។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ប្រើប្រាស់ក្លាក់សម្រាប់ដាក់ថ្នាំបន្តក់ភ្នែកខ្ពស់ និងទាប (គឺមានល្អ មានអាក្រក់) គឺក្លាក់ធ្វើដោយមាស និងក្លាក់ធ្វើដោយប្រាក់។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថ ដែលបរិភោគកាមគុណ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ក្លាក់ សម្រាប់ដាក់ថ្នាំបន្តក់ភ្នែកខ្ពស់ និងទាបទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតក្លាក់ធ្វើដោយឆ្អឹង
(១) ធ្វើដោយភ្លុក ធ្វើដោយស្នែង ធ្វើដោយដើមបបុស ធ្វើដោយដើមឫស្សី ធ្វើដោយឈើ ធ្វើដោយជ័រឈើ ធ្វើដោយផ្លែឈើ ធ្វើដោយលោហធាតុ
(២) ធ្វើដោយគូថសង្ខ។ សម័យនោះឯង ពួកភិក្ខុមិនបានបិទក្លាក់សម្រាប់ដាក់ថ្នាំ
(១) វៀរលែងតែឆ្អឹងមនុស្សចេញ ក្រៅពីនោះ ទោះឆ្អឹងអ្វីៗក៏គួរទាំងអស់។ (២) គឺក្លាក់ដែលធ្វើពីជាតិស្ពាន់ ទង់ដែង ដែក សំណភក់ សំណប៉ាហាំង។
ID: 636830056198321931
ទៅកាន់ទំព័រ៖