ព្រះត្រៃបិដក ភាគ ០៧

ដោយគូ​ថ​សង្ខ​។​ ​សម័យ​នោះ​ ​ចង្កឹះ​ក្លាក់​ ​ក៏​ធ្លាក់​ទៅលើ​ផែនដី​ ​ចង្កឹះ​ក្លាក់​នោះ​ក៏​អាក្រក់​ ​មិន​ស្អាត​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​អនុញ្ញាត​ ​បំពង់​សម្រាប់​ដាក់​ចង្កឹះ​។​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​រក្សា​ក្លាក់​សម្រាប់​ដាក់ថ្នាំ​បន្តក់​ភ្នែក​ខ្លះ​ ​ចង្កឹះ​ក្លាក់​ខ្លះ​នៅតែ​នឹង​ដៃ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ថង់​សម្រាប់​ដាក់​ក្លាក់​។​ ​ខ្សែ​យោគ​របស់​ថង់​នោះ​ ​ក៏​មិនទាន់​មាន​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​អនុញ្ញាត​នូវ​ខ្សែ​យោគ​ ​និង​ខ្សែ​សម្រាប់​ចង​។​
 [​៨៦​]​ ​សម័យ​នោះ​ឯង​ ​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ត្ថេ​រ​ដ៏​មាន​អាយុ​ ​កើត​ជម្ងឺ​ក្តៅ​ក្បាល​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ប្រេង​សម្រាប់​លាប​ក្បាល​។​ ​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ត្ថេ​រ​ ​ក៏​នៅតែ​អត់ទ្រាំ​រោគ​នោះ​មិនបាន​។​ ​ពួក​ភិក្ខុ​ក្រាបទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​នត្ថុកម្ម​ ​(​គឺ​ការ​ហិត​ ​ឬ​បញ្ច្រក​ ​ទៅតាម​ច្រមុះ​)​។​ ​ឯ​ថ្នាំ​សម្រាប់​ហិត​ ​ឬ​បញ្ច្រក​ ​ទៅតាម​ច្រមុះ​ ​ក៏​កំពប់​ខ្ចាយ​ទៅ​។​
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 636830056799586322
ទៅកាន់ទំព័រ៖