ព្រះត្រៃបិដក ភាគ ០៧

កើតឡើង​ដល់​ភិក្ខុនី​ហើយ​។​ ​បើ​ភិក្ខុនី​នោះ​បញ្ជូន​បម្រើ​ទៅ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា​ ​សេចក្តី​អផ្សុក​កើតឡើង​ដល់​ខ្ញុំ​ហើយ​ ​សូម​លោកម្ចាស់​ទាំងឡាយ​និមន្ត​មក​ ​ខ្ញុំ​ប្រាថ្នា​ឲ្យ​លោកម្ចាស់​ទាំងឡាយ​និមន្ត​មក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុកជា​ភិក្ខុនី​នោះ​មិនបាន​បញ្ជូន​បម្រើ​មក​ ​ក៏​ភិក្ខុ​គប្បី​ទៅ​ ​ដោយ​សត្តាហ​ករណីយ​បាន​ ​នឹង​និយាយទៅ​ថ្វី​ដល់​កិច្ច​ដែល​ភិក្ខុនី​បញ្ជូន​បម្រើ​មក​ហើយ​នោះ​ ​ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិល​វិញ​ ​ក្នុង​រវាង៧ថ្ងៃ​ ​ដោយ​គិតថា​ ​អាត្មាអញ​នឹង​បំបាត់​សេចក្តី​អផ្សុក​របស់​ភិក្ខុនី​ ​ឬ​នឹង​ឲ្យ​អ្នកដទៃ​បំបាត់​ ​ឬ​នឹង​ធ្វើ​នូវ​ធម្មកថា​ដល់​ភិក្ខុនី​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​សេចក្តី​រង្កៀស​កើតឡើង​ដល់​ភិក្ខុនី​ហើយ​។​ ​បើ​ភិក្ខុនី​នោះ​បញ្ជូន​បម្រើ​ទៅ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា​ ​សេចក្តី​រង្កៀស​កើតឡើង​ដល់​ខ្ញុំ​ហើយ​ ​សូម​លោកម្ចាស់​ទាំងឡាយ​និមន្ត​មក​ ​ខ្ញុំ​ប្រាថ្នា​ឲ្យ​លោកម្ចាស់​ទាំងឡាយ​និមន្ត​មក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុកជា​ភិក្ខុនី​នោះ​មិនបាន​បញ្ជូន​បម្រើ​មក​ ​ក៏​ភិក្ខុ​គប្បី​ទៅ​ ​ដោយ​សត្តាហ​ករណីយ​បាន​ ​នឹង​និយាយទៅ​ថ្វី​ដល់​កិច្ច​ដែល​ភិក្ខុនី​បញ្ជូន​បម្រើ​មក​ហើយ​នោះ​ ​ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិល​វិញ​ក្នុង​រវាង៧ថ្ងៃ​ ​ដោយ​គិតថា​ ​អាត្មាអញ​នឹង​បន្ទោបង់​ ​ឬ​នឹង​ឲ្យ​អ្នកដទៃ​បន្ទោបង់​នូវ​សេចក្តី​រង្កៀស​ ​ឬ​នឹង​ធ្វើ​នូវ​ធម្មកថា​ដល់​ភិក្ខុនី​នោះ​។​ ​ម្នាល​ភិក្ខុ​
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 636829966780577529
ទៅកាន់ទំព័រ៖