ព្រះត្រៃបិដក ភាគ ០៧

ភិក្ខុ​ណា​ផឹក​ ​ត្រូវ​វិនយ​ធរ​ឲ្យ​ភិក្ខុ​នោះ​ធ្វើតាម​ធម៌​(​១​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រេង​ស្ល​ណា​ដែល​គ្មាន​ពណ៌​ ​គ្មាន​ក្លិន​ ​និង​គ្មាន​រស​របស់​ទឹកស្រវឹង​ប្រាកដ​ឡើង​ទេ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ផឹក​ប្រេង​ ​ដែលគេ​លាយ​ទឹកស្រវឹង​មាន​សភាព​យ៉ាងនោះ​បាន​។​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ស្ល​ប្រេង​ ​លាយ​ទឹកស្រវឹង​ច្រើនពេក​។​ ​ក្នុង​ពេលនោះ​ ​ភិក្ខុ​ទាំងឡាយ​ក៏​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ប្រេង​ដែលគេ​លាយ​នឹង​ទឹកស្រវឹង​ច្រើនពេក​ ​តើ​យើង​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ទុកដាក់​ប្រេង​ ​ដែលគេ​លាយ​ទឹកស្រវឹង​ច្រើនពេក​នោះ​ ​ជា​ថ្នាំ​រឹត​ ​ឬ​លាប​ទៅវិញ​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ដ៏​មាន​អាយុ​ ​មាន​ប្រេង​ដែល​ស្ល​ហើយ​ជាច្រើន​។​ ​តែ​គ្មាន​ភាជន៍​សម្រាប់​ដាក់ប្រេង​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​នូវ​តុម្ព​ ​(​គឺ​កុណ្ឌី​ទឹក​)​ ​ទាំង៣យ៉ាង​ ​គឺ​តុម្ព​ធ្វើ​ដោយ​ទង់ដែង១​ ​តុម្ព​ធ្វើ​ដោយ​ឈើ១​ ​តុម្ព​ធ្វើ​ដោយ​ផ្លែឈើ១​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ដ៏​មាន​អាយុ​កើតរោគ​ខ្យល់​ក្នុង​អវយវៈ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​
​(​១​)​ ​ត្រូវឲ្យ​ភិក្ខុ​នោះ​សំដែង​អាបត្តិ​បា​ចិ​ត្តិ​យ​ចេញ​។​
ថយ | ទំព័រទី ២៤០ | បន្ទាប់
ID: 636830058199066367
ទៅកាន់ទំព័រ៖