ព្រះត្រៃបិដក ភាគ ០៧

ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ដ៏​មាន​អាយុ​ ​ក៏​នៅតែ​អត់ទ្រាំ​មិនបាន​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ជប់​យក​ឈាម​ ​ដោយ​(​បំពង់​)​ស្នែង​បាន​។​
 [​៨៩​]​ ​សម័យ​នោះ​ឯង​ ​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ដ៏​មាន​អាយុ​ ​មាន​បាទា​បែក​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ថ្នាំ​សម្រាប់​លាប​ជើង​។​ ​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ដ៏​មាន​អាយុ​ ​ក៏​នៅតែ​អត់ទ្រាំ​មិនបាន​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​តាក់តែង​ទឹកស្រវឹង​ ​(​សម្រាប់​លាប​ជើង​ឲ្យ​ស្រួល​)​។​ ​
 [​៩០​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​មាន​អាពាធ​កើត​ពក​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​សត្ថ​កម្ម​ ​(​វះ​ដោយ​កាំបិត​)​។​ ​(​ភិក្ខុ​នោះ​)​ ​មាន​សេចក្តី​ត្រូវការ​ដោយ​ទឹកចត់​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ទឹកចត់​។​ ​(​ភិក្ខុ​នោះ​)​ ​មាន​សេចក្តី​ត្រូវការ​ដោយ​ម្សៅ​ល្ង​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ម្សៅ​ល្ង​។​ ​(​ភិក្ខុ​នោះ​)​ ​មាន​សេចក្តី​ត្រូវការ​ដោយ​ដុំ​សត្តូ​វ​
ថយ | ទំព័រទី ២៤២ | បន្ទាប់
ID: 636830079216018468
ទៅកាន់ទំព័រ៖