ព្រះត្រៃបិដក ភាគ ០៧
(សម្រាប់បិទមុខដំបៅ)។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតដុំសត្តូវ។ ភិក្ខុទាំងឡាយ មានសេចក្តីត្រូវការដោយសំពត់សម្រាប់រុំដម្បៅ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកំណាត់សំពត់សម្រាប់រុំដម្បៅ។ ដម្បៅក៏រមាស់។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុលាងដោយម្សៅគ្រាប់ស្ពៃ។ ដម្បៅក៏រីកឡើង។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុចំហុយដម្បៅនោះ។ (លុះចំហុយទៅហើយ) សាច់ក៏ដុះលានចេញមក។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុយកទឹកលាយនឹងអម្បិលក្រួសមកបង្កាត់ (ដម្បៅនោះចេញ)។ (លុះបង្កាត់ទៅហើយ) ដម្បៅក៏មិនបានដុះសាច់ឡើង។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតប្រេងសម្រាប់លាបដម្បៅ។ ប្រេងក៏ហៀរហូរចេញ។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសំពត់សម្រាប់បិទប្រេង និងថ្នាំរក្សាដម្បៅទាំងអស់។
[៩១] សម័យនោះឯង មានភិក្ខុ១រូបពស់ចឹក។ ភិក្ខុទាំងឡាយក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឲ្យថ្នាំមហាវិក័ដ៤យ៉ាង
ID: 636830079511925393
ទៅកាន់ទំព័រ៖