ព្រះត្រៃបិដក ភាគ ០៧
គឺគូថ (អាចម៍)១ ទឹមូត្រ(ទឹកនោម)១ ផេះ១ ដី១។ ក្នុងពេលនោះ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះដូច្នេះថា យើងមិនបាច់ទទួលប្រគេនថ្នាំទាំងនេះទេឬ ឬត្រូវតែទទួលប្រគេនទើបបាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើមានកប្បិយ
(១) ការកៈ តថាគតអនុញ្ញាតឲ្យភិក្ខុប្រើកប្បិយការកៈនោះទទួលជំនួសបាន កាលបើគ្មានកប្បិយការកៈទេ តថាគតអនុញ្ញាតឲ្យភិក្ខុកាន់យកខ្លួនឯង ហើយឆាន់ចុះ។ សម័យនោះឯង ភិក្ខុ១រូបផឹកថ្នាំពិស។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុផឹកគូថ (អាចម៍ដែលលាយដោយទឹក)។ ក្នុងពេលនោះ ភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះដូច្នេះថា យើងមិនបាច់ទទួលប្រគេន (នូវគូថនោះ) ទេឬ ឬថាគួរតែទទួលប្រគេនទើបបាន ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតដូច្នេះ កាលបើភិក្ខុបន្ទោបង់គូថណាហើយ បានទទួលទុក (អំពីថ្ងៃមុន) លុះដល់ទៅថ្ងៃស្អែក គូថនោះ ឈ្មោះថាភិក្ខុបានទទួលរួចហើយ មិនបាច់ទទួលប្រគេនទៀតទេ។
(១) សំដៅយកបុគ្គលដែលប្រសប់ធ្វើវត្ថុមិនគួរ ឲ្យជាវត្ថុគួរ
ID: 636830079880056449
ទៅកាន់ទំព័រ៖