ព្រះត្រៃបិដក ភាគ ០៧
[៩២] សម័យនោះឯង ភិក្ខុ១រូបមានអាពាធ ព្រោះត្រូវថ្នាំស្នេហ៍។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុផឹកទឹកលាយដោយអាច់បំណាស់
(១) ។ សម័យនោះឯង ភិក្ខុ១រូបមានអាពាធ ខូចធាតុភ្លើង (កើតរោគមួល)។ ភិក្ខុទាំងឡាយក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុផឹកទឹកក្បុង
(២) សម័យនោះឯង ភិក្ខុ១រូប កើតរោគស្គមលឿង។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឆាន់សម៉ ដែលត្រាំដោយទឹកនោម
(៣) ។ សម័យនោះឯង ភិក្ខុ១រូបមានអាពាធ គឺខូចសម្បុរ។ ភិក្ខុទាំងឡាយក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុធ្វើការលាបដោយគ្រឿងក្រអូបបាន។ សម័យនោះឯង ភិក្ខុ១រូប មានកាយប្រកបដោយរោគទល់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុផឹកថ្នាំបញ្ចុះ។ (ភិក្ខុនោះ) មានសេចក្តីត្រូវការដោយ
(១) ព្រះអង្គទ្រង់អនុញ្ញាតឲ្យភិក្ខុយកអាច់បំណាស់ដែលជាប់នឹងផាលនង្គ័ល មកលាយនឹងទឹកហើយផឹក។ (២) អដ្ឋកថា ថា ឲ្យយកបាយមកដុតនឹងភ្លើងឲ្យឆេះជាផេះ ហើយច្រោះត្រងយកទឹកមកផឹក។ (៣) អដ្ឋកថា ថា សំដៅយកតែទឹកនោមគោម្យ៉ាង មិនបាននិយាយដល់ទឹកនោមមនុស្សទេ។
ID: 636830080468500106
ទៅកាន់ទំព័រ៖