ព្រះត្រៃបិដក ភាគ ០៧
ទឹកអង្ករថ្លា។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវទឹកអង្ករថ្លា។ (ភិក្ខុនោះ) មានសេចក្តីត្រូវការដោយទឹកសណ្តែកបាយស្ងោរ ដែលគេមិនបានធ្វើស្និទ្ធ (គឺគេមិនបានត្រងឲ្យស្អាតបាត)។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទឹកសណ្តែកបាយស្ងោរ ដែលគេមិនបានធ្វើឲ្យស្និទ្ធ។ (ភិក្ខុនោះ) មានសេចក្តីត្រូវការដោយទឹកសណ្តែកបាយស្ងោរ ដែលគេធ្វើឲ្យស្និទ្ធ (គេបានត្រងឲ្យស្អាតបាត)។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទឹកសណ្តែកបាយស្ងោរ ដែលគេធ្វើឲ្យស្និទ្ធ។ (ភិក្ខុនោះ) មានសេចក្តីត្រូវការដោយសាច់ដែលមានឱជារស។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសាច់ដែលមានឱជារស។
[៩៣] សម័យនោះឯង ព្រះបិលិន្ទវច្ឆដ៏មានអាយុ ឲ្យគេជម្រះញកភ្នំក្បែរក្រុងរាជគ្រឹះ ប្រាថ្នានឹងធ្វើទីពួន ឬទីជ្រកកោន។ គ្រានោះ ព្រះបាទមាគធសេនិយពិម្ពិសារ យាងចូលទៅកាន់លំនៅព្រះបិលិន្ទវច្ឆដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះបិលិន្ទវច្ឆដ៏មានអាយុ
ID: 636830080782088042
ទៅកាន់ទំព័រ៖