ព្រះត្រៃបិដក ភាគ ០៧

រួច​គង់នៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ទ្រង់​មាន​ព្រះ​ឱង្ការ​នេះ​ ​នឹង​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ដ៏​មាន​អាយុ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ព្រះ​ថេរៈ​ប្រើឲ្យ​គេ​ធ្វើអ្វី​។​ ​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ឆ្លើយ​ថា​ ​បពិត្រមហារាជ​ ​អាត្មាភាព​ ​ឲ្យ​គេ​ជម្រះ​ញកភ្នំ​ ​ប្រាថ្នា​នឹង​ធ្វើ​ទី​ពួន​ ​ឬ​ទីជ្រកកោន​។​ ​ស្តេច​សួរ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​លោកម្ចាស់​ ​មាន​សេចក្តី​ត្រូវការ​ ​ដោយ​អារាមិកជន​(​១​)​ដែរ​ឬ​។​ ​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ឆ្លើយ​ថា​ ​បពិត្រមហារាជ​ ​ព្រះ​ដ៏​មានបុណ្យ​មិនទាន់​អនុញ្ញាត​អារាមិកជន​នៅឡើយ​ទេ​។​ ​ស្តេច​ទ្រង់​មាន​ព្រះ​ឱង្ការ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​គួរ​លោក​ក្រាបទូល​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​មក​ប្រាប់​ខ្ញុំ​វិញ​។​ ​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ដ៏​មាន​អាយុ​ ​ទទួល​ស្តាប់​ព្រះ​ឱង្ការ​នៃ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ដោយ​ពាក្យ​ថា​ ​សូម​ថ្វាយព្រះពរ​មហារាជ​។​ ​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ដ៏​មាន​អាយុ​ក៏បាន​ពន្យល់​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ឲ្យ​ទ្រង់​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​ព្រម​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​ត្រេកអរ​ ​ដោយ​ពាក្យ​ដ៏​ប្រកបដោយ​ធម៌​។​ ​លំដាប់នោះ​ ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​កាលដែល​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ដ៏​មាន​អាយុ​បាន​ពន្យល់​ឲ្យ​ទ្រង់​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​ព្រម​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​ត្រេកអរ​ ​ដោយ​ពាក្យ​ប្រកបដោយ​ធម៌​ ​រួចហើយ​ក៏​ទ្រង់​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ដ៏​មាន​អាយុ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ចៀស​
​(​១​)​ ​មនុស្ស​ដែល​ស្តេច​បាន​វេរ​ផ្តាច់​ ​ឲ្យ​ជា​អ្នកថែរក្សា​វត្ត​ ​(​រាជ​ពីដើម​ហៅថា​ពលព្រះ​)​។​
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 636830081146078861
ទៅកាន់ទំព័រ៖