ព្រះត្រៃបិដក ភាគ ០៧

ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​ទិដ្ឋិ​ខុស​កើតឡើង​ដល់​ភិក្ខុនី​ហើយ​។​ ​បើ​ភិក្ខុនី​នោះ​បញ្ជូន​បម្រើ​ទៅ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា​ ​ទិដ្ឋិ​ខុស​កើតឡើង​ដល់​ខ្ញុំ​ហើយ​ ​សូម​លោកម្ចាស់​ទាំងឡាយ​និមន្ត​មក​ ​ខ្ញុំ​ប្រាថ្នា​ឲ្យ​លោកម្ចាស់​ទាំងឡាយ​និមន្ត​មក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុកជា​ភិក្ខុនី​នោះ​មិនបាន​បញ្ជូន​បម្រើ​មក​ ​ក៏​ភិក្ខុ​គប្បី​ទៅ​ ​ដោយ​សត្តាហ​ករណីយ​បាន​ ​នឹង​និយាយទៅ​ថ្វី​ដល់​កិច្ច​ដែល​ភិក្ខុនី​បញ្ជូន​បម្រើ​មក​ហើយ​នោះ​ ​ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិល​វិញ​ក្នុង​រវាង៧ថ្ងៃ​ ​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ដោះ​ ​ឬ​នឹង​ឲ្យ​អ្នកដទៃ​ជួយ​ដោះ​នូវ​ទិដ្ឋិ​ខុស​ ​ឬ​នឹង​ធ្វើ​នូវ​ធម្មកថា​ដល់​ភិក្ខុនី​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​ភិក្ខុនី​ត្រូវ​គរុ​ធម៌​ ​គួរ​ដល់​មានត្ត​ហើយ​។​ ​បើ​ភិក្ខុនី​នោះ​បញ្ជូន​បម្រើ​ទៅ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា​ ​ដ្បិត​ខ្ញុំ​ត្រូវ​គរុ​ធម៌​ ​គួរ​ដល់​មានត្ត​ហើយ​ ​សូម​លោកម្ចាស់​ទាំងឡាយ​និមន្ត​មក​ ​ខ្ញុំ​ប្រាថ្នា​ឲ្យ​លោកម្ចាស់​ទាំងឡាយ​និមន្ត​មក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុកជា​ភិក្ខុនី​នោះ​មិនបាន​បញ្ជូន​បម្រើ​មក​ ​ក៏​ភិក្ខុ​គប្បី​ទៅ​ ​ដោយ​សត្តាហ​ករណីយ​បាន​ ​នឹង​និយាយទៅ​ថ្វី​ដល់​កិច្ច​ដែល​ភិក្ខុនី​បាន​បញ្ជូន​បម្រើ​មក​ហើយ​នោះ​ ​ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិល​វិញ​ក្នុង​រវាង៧ថ្ងៃ​ ​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ក្នុង​កា​ឲ្យ​នូវ​មានត្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​មាន​ភិក្ខុនី​គួរ​នឹង​ទាញ​អន្តរាបត្តិ​មក​ចូលក្នុង​មូលា​បត្តិ​។​
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 636829967086975054
ទៅកាន់ទំព័រ៖