ព្រះត្រៃបិដក ភាគ ០៧
ហើយប្រដាប់ដោយបាត្រ និងចីវរ ចូលទៅកាន់បិលិន្ទវច្ឆគ្រាម ដើម្បីបិណ្ឌបាត។ សម័យនោះឯង ក្នុងស្រុកនោះ មានល្បែងមហោស្រព។ ពួកទារក
(១) ក៏បានប្រដាប់ខ្លួន ស្អិតស្អាងដោយកម្រងផ្កា ហើយលេងមហោស្រព។ ក្នុងពេលនោះ ព្រះបិលិន្ទវច្ឆដ៏មានអាយុ បានត្រាច់ទៅបិណ្ឌបាតតាមលំដាប់ច្រកក្នុងបិលិន្ទវច្ឆគ្រាម ហើយចូលទៅកាន់ផ្ទះអារាមិកជនម្នាក់ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលប្រគេន។ សម័យនោះឯង ធីតា
(២) របស់ប្រពន្ធអារាមិកជននោះឃើញពួកទារកដទៃ ប្រដាប់ខ្លួន ស្អិតស្អាងដោយកម្រងផ្កា ក៏យំទារថា អ្នកម៉ែ ចូរឲ្យកម្រងផ្កាដល់ខ្ញុំ អ្នកម៉ែ ចូរឲ្យគ្រឿងប្រដាប់ដល់ខ្ញុំ។ ក្នុងពេលនោះ ព្រះបិលិន្ទវច្ឆដ៏មានអាយុ បានពោលពាក្យនេះ នឹងប្រពន្ធរបស់អារាមិកជននោះថា ព្រោះហេតុអ្វី បានជាទារិកា
(៣) នេះយំ។ ប្រពន្ធរបស់អារាមិកជននោះឆ្លើយថា បពិត្រលោកដ៏ចំរើន ទារិកានេះ ឃើញពួកទារកដទៃប្រដាប់ខ្លួន ស្អិតស្អាងដោយកម្រងផ្កា ក៏យំទារថា អ្នកម៉ែ ចូរឲ្យកម្រងផ្កាដល់ខ្ញុំ អ្នកម៉ែ ចូរឲ្យគ្រឿងប្រដាប់ដល់ខ្ញុំ ដូច្នេះ ឯយើងខ្ញុំទាំងឡាយ ជាអ្នកកំសត់ នឹងបានកម្រងផ្កាមកពីណា នឹងបានគ្រឿងប្រដាប់មកពីណា។ គ្រានោះឯង ព្រះបិលិន្ទវច្ឆ
(១) ក្មេងប្រុស។ (២) កូនស្រី។ (៣) ក្មេងស្រី
ID: 636830082247601865
ទៅកាន់ទំព័រ៖