ព្រះត្រៃបិដក ភាគ ០៧
ក៏ទៅជាអកប្បិយៈដែរ អាមិសៈណា ដែលភិក្ខុចំអិនដោយខ្លួនឯង អាមិសៈនោះ ក៏ទៅជាអកប្បិយៈដែរ ម្នាលអានន្ទ អំពើដែលអ្នកធ្វើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគប្បីឆាន់អាមិសៈ ដែលជាអន្តោវុត្ថ (ភោជនដែលភិក្ខុទុកខាងក្នុងអកប្បិយកុដិ) អាមិសៈ ដែលជាអន្តោបក្ក (ភោជន ដែលភិក្ខុចំអិនក្នុងអកប្បិយកុដិ) អាមិសៈ ដែលជាសាមបក្ក (ភោជន ដែលភិក្ខុចំអិនដោយខ្លួនឯង)ទេ ភិក្ខុណាឆាន់ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទុកភោជន ខាងក្នុងអកប្បិយកុដិផង ចំអិនខាងក្នុងអកប្បិយកុដិផង ចំអិនដោយខ្លួនឯងផង បើភិក្ខុឆាន់ភោជននោះ ត្រូវអាបត្តិទុក្កដបី។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទុកភោជន ខាងក្នុងអកប្បិយកុដិផង ចំអិនខាងក្នុងអកប្បិយកុដិផង តែប្រើពួកអ្នកដទៃចំអិនឲ្យ បើភិក្ខុឆាន់ភោជននោះ ត្រូវអាបត្តិទុក្កដពីរ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទុកភោជនខាងក្នុងអកប្បិយកុដិ ចំអិនខាងក្រៅអកប្បិយកុដិ តែភិក្ខុចំអិនខ្លួនឯង បើភិក្ខុ
ID: 636830089093403422
ទៅកាន់ទំព័រ៖