ព្រះត្រៃបិដក ភាគ ០៧

បើ​ភិក្ខុនី​នោះ​បញ្ជូន​បម្រើ​ទៅ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា​ ​ដ្បិត​ខ្ញុំករុណា​គួរ​នឹង​ទាញ​អន្តរាបត្តិ​មក​ចូលក្នុង​មូលា​បត្តិ​ ​សូម​លោកម្ចាស់​ទាំងឡាយ​និមន្ត​មក​ ​ខ្ញុំ​ប្រាថ្នា​ឲ្យ​លោកម្ចាស់​ទាំងឡាយ​និមន្ត​មក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុកជា​ភិក្ខុនី​នោះ​មិនបាន​បញ្ជូន​បម្រើ​មក​ ​ក៏​ភិក្ខុ​គប្បី​ទៅ​ ​ដោយ​សត្តាហ​ករណីយ​បាន​ ​នឹង​និយាយទៅ​ថ្វី​ដល់​កិច្ច​ដែល​ភិក្ខុនី​បញ្ជូន​បម្រើ​មក​ហើយ​នោះ​ ​ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិល​វិញ​ ​ក្នុង​រវាង៧ថ្ងៃ​ ​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ក្នុង​ការ​ទាញ​អន្តរាបត្តិ​មក​ចូលក្នុង​មូលា​បត្តិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​មាន​ភិ​ក្ឋុ​នី​គួរ​ដល់​អព្ភានកម្ម​ហើយ​។​ ​បើ​ភិក្ខុនី​នោះ​បញ្ជូន​បម្រើ​ទៅ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា​ ​ដ្បិត​ខ្ញុំករុណា​គួរ​ដល់​អព្ភានកម្ម​ហើយ​ ​សូម​លោកម្ចាស់​ទាំងឡាយ​និមន្ត​មក​ ​ខ្ញុំករុណា​ប្រាថ្នា​ឲ្យ​លោកម្ចាស់​ទាំងឡាយ​និមន្ត​មក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុកជា​ភិក្ខុនី​នោះ​មិនបាន​បញ្ជូន​បម្រើ​មក​ ​ក៏​ភិក្ខុ​គប្បី​ទៅ​ ​ដោយ​សត្តាហ​ករណីយ​បាន​ ​នឹង​និយាយទៅ​ថ្វី​ដល់​កិច្ច​ដែល​ភិក្ខុនី​បញ្ជូន​បម្រើ​មក​ហើយ​នោះ​ ​ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិល​វិញ​ ​ក្នុង​រវាង៧ថ្ងៃ​ ​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ក្នុង​អព្ភានកម្ម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​សង្ឃ​ចង់​ធ្វើ​កម្ម​គឺ​ ​ត​ជ្ជ​នី​យក​ម្ម​ក្តី​ ​និ​យស្ស​កម្ម​ក្តី​ ​បព្វាជនីយ​កម្ម​ក្តី​ ​បដិ​សារ​ណី​យក​ម្ម​ក្តី​ ​ឧក្ខេ​បនី​យក​ម្ម​ក្តី​ ​ដល់​ភិក្ខុនី​។​ ​បើ​ភិក្ខុនី​នោះ​
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 636829967342409664
ទៅកាន់ទំព័រ៖