ព្រះត្រៃបិដក ភាគ ០៧

ឆាន់​ភោជន​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ទុក​ភោជន​ខាងក្រៅ​អកប្បិយ​កុដិ​ ​ចំអិន​ខាងក្នុង​អកប្បិយ​កុដិ​ ​តែ​ភិក្ខុ​ចំអិន​ខ្លួនឯង​ ​បើ​ភិក្ខុ​ឆាន់​ភោជន​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ទុក​ភោជន​ ​ខាងក្នុង​អកប្បិយ​កុដិ​ ​ចំអិន​ខាងក្រៅ​អកប្បិយ​កុដិ​ ​តែ​ប្រើ​ពួក​អ្នកដទៃ​ចំអិន​ឲ្យ​ ​បើ​ភិក្ខុ​ឆាន់​ភោជន​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​មួយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ទុក​ភោជន​ខាងក្រៅ​អកប្បិយ​កុដិ​ ​ចំអិន​ខាងក្នុង​អកប្បិយ​កុដិ​ ​តែ​ប្រើ​ពួក​អ្នកដទៃ​ចំអិន​ឲ្យ​ ​បើ​ភិក្ខុ​ឆាន់​ភោជន​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​មួយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ទុក​ភោជន​ខាងក្រៅ​អកប្បិយ​កុដិ​ ​ចំអិន​ខាងក្រៅ​អកប្បិយ​កុដិ​ ​តែ​ភិក្ខុ​ចំអិន​ខ្លួនឯង​ ​បើ​ភិក្ខុ​ឆាន់​ភោជន​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​មួយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ទុក​ភោជន​ ​ខាងក្រៅ​អកប្បិយ​កុដិ​ ​ចំអិន​ខាងក្រៅ​អកប្បិយ​កុដិ​ ​តែ​ប្រើ​ពួក​អ្នកដទៃ​ចំអិន​ឲ្យ​ ​បើ​ភិក្ខុ​ឆាន់​ភោជន​នោះ​ ​មិន​ត្រូវអាបត្តិ​ទេ​។​ ​
 [​៩៨​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ដឹង​ថា​ ​ការ​ចំអិន​ខ្លួនឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ហាម​ហើយ​ ​ក៏​រង្កៀស​ក្នុង​ការ​ចំអិន​ថែមទៀត​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​ភិក្ខុ​ចំអិន​ថែមទៀត​បាន​។
ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 636830089384890094
ទៅកាន់ទំព័រ៖