ព្រះត្រៃបិដក ភាគ ០៧
[១០០] សម័យនោះឯង ពួកភិក្ខុច្រើនរូបនៅចាំវស្សាក្នុងដែនកាសី ហើយក៏នាំគ្នាទៅកាន់ក្រុងរាជគ្រឹះ ដើម្បីគាល់ព្រះមានព្រះភាគ លុះទៅដល់ពាក់កណ្តាលផ្លូវ ក៏រកភោជនសៅហ្មង ឬឧត្តមនឹងឆាន់ឲ្យឆ្អែតបរិបូណ៌មិនបាន (ឃើញ) មានតែផ្លែឈើ ដែលគួរនឹងឆាន់ជាច្រើន តែរកបុគ្គលជាកប្បិយការកគ្មាន។ ភិក្ខុទាំងនោះ មានរូបកាយលំបាក ក៏នាំគ្នាចូលទៅគាល់ព្រះដ៏មានព្រះភាគ ក្នុងវត្តវេឡុវន កលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចក៏អង្គុយនៅក្នុងទៅសមគួរ។ ការដែលរីករាយជាមួយនឹងពួកភិក្ខុអាគន្តុកនេះឯង ជាប្រវេណីរបស់ព្រះពុទ្ធដ៏មានព្រះភាគទាំងឡាយ (គ្រប់ព្រះអង្គ)។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះបន្ទូលដូច្នេះ នឹងភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយល្មមអត់ទ្រាំសេចក្តីលំបាកបានដែរឬទេ ល្មមញុំាងឥរិយាបថ ឲ្យប្រព្រឹត្តទៅបានស្រួលដែរឬទេ អ្នក(រាល់គ្នា) ដើរមកតាមផ្លូវឆ្ងាយ មិនលំបាកទេឬ ម្យ៉ាងទៀត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មកអំពីទីណា។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងឡាយល្មមធន់ទ្រាំបាន បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងឡាយ ល្មមញុំាងឥរិយាបថឲ្យប្រព្រឹត្តទៅស្រួលបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ នៅចាំវស្សាក្នុងដែនកាសី ហើយ
ID: 636830090057428561
ទៅកាន់ទំព័រ៖