ព្រះត្រៃបិដក ភាគ ០៧
មកកាន់ក្រុងរាជគ្រឹះ ដើម្បីគាល់ព្រះអង្គ ក្នុងទីនេះ លុះមកដល់ពាក់កណ្តាលផ្លូវ រកភោជនសៅហ្មង ឬឧត្តមនឹងឆាន់ឲ្យបានឆ្អែតបរិបូណ៌គ្មាន (ឃើញ)មានតែផ្លែឈើ ដែលគួរនឹងឆាន់ជាច្រើន តែរកបុគ្គល ជាកប្បិយការកៈគ្មាន ហេតុនោះ បានជាខ្ញុំព្រះអង្គទាំងឡាយ មានរូបកាយលំបាក មកតាមផ្លូវឆ្ងាយ។ ព្រោះនិទាននេះ ដំណើរនេះ ទើ់បព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយទ្រង់ត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ (បើភិក្ខុណា) បានឃើញផ្លែឈើ ដែលគួរនឹងឆាន់ក្នុងទីណា តែរកបុគ្គល ជាកប្បិយការកៈគ្មាន តថាគត អនុញ្ញាតឲ្យ (ភិក្ខុនោះ) រើសខ្លួនឯង ហើយនាំយកទៅ លុះឃើញបុគ្គល ជាកប្បិយការកៈហើយ ត្រូវដាក់ចុះលើផែនដី ឲ្យកប្បិយការកៈប្រគេន ហើយឆាន់ចុះ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុទទួលរបស់ឧគ្គហិត គឺវត្ថុដែលភិក្ខុកាន់យកហើយបាន។
[១០១] សម័យនោះឯង ប្រេងល្ងថ្មី និងទឹកឃ្មុំថ្មីកើតឡើងដល់ព្រាហ្មណ៍ម្នាក់។ ឯព្រាហ្មណ៍នោះ ក៏ត្រិះរិះដូច្នេះថា បើដូច្នោះ មានតែគួរអាត្មាអញ ប្រគេនប្រេងល្ងថ្មី និងទឹកឃ្មុំថ្មី ដល់ភិក្ខុសង្ឃ មានព្រះពុទ្ធ ជាប្រធាន។ ទើបព្រាហ្មណ៍នោះ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ បានស្មោះសរ រីករាយ ទៅនឹងព្រះដ៏មានព្រះភាគ លុះធ្វើពាក្យ
ID: 636830090366866260
ទៅកាន់ទំព័រ៖