ព្រះត្រៃបិដក ភាគ ០៧
គួរជាទីរីករាយ គួរជាទីរលឹក ឲ្យសម្រេចហើយ ក៏ឈរនៅក្នុងទីសមគួរ។ លុះព្រាហ្មណ៍នោះ ឈរនៅក្នុងទីសមគួរហើយ បាននិមន្តព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះគោតមដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ ទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ទទួលនិមន្ត ដោយភាវៈស្ងៀម។ ចំណែកព្រាហ្មណ៍នោះ ដឹងច្បាស់ថា ព្រះដ៏មានព្រះភាគទ្រង់ទទួលនិមន្តហើយ ទើបចៀសចេញទៅ។ លុះកន្លងរាត្រីនោះទៅហើយ ព្រាហ្មណ៍នោះបានតាក់តែង នូវខាទនីយភោជនីយាហារយ៉ាងឧត្តម ស្រេចហើយ ទើបឲ្យក្រាបបង្គំទូលនូវកាលគួរ ចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ពេលនេះសមគួរហើយ ភត្តសម្រេចហើយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ហើយ ប្រដាប់ដោយបាត្រ និងចីវរអំពីព្រឹក យាងទៅកាន់ផ្ទះព្រាហ្មណ៍នោះ លុះយាងទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលព្រាហ្មណ៍តាក់តែងទុក ព្រមទាំងភិក្ខុសង្ឃ។ ឯព្រាហ្មណ៍នោះ បានអង្គាសថ្វាយខាទនីយភោជនីយាហារ (បង្អែមចំអាប) ដ៏ឆ្ងាញ់ពីសារ ដោយដៃខ្លួនឯង ចំពោះព្រះភិក្ខុសង្ឃ មានព្រះពុទ្ធ ជាប្រធានឲ្យឆ្អែតស្កប់ស្កល់ ត្រាតែដល់លោកប្រកែក លែងទទួលទៀត លុះព្រះដ៏មានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្ថទៅក្នុងបាត្រ (ព្រាហ្មណ៍) ក៏អង្គុយក្នុងទីសមគួរ។ លុះ
ID: 636830090660443052
ទៅកាន់ទំព័រ៖