ព្រះត្រៃបិដក ភាគ ០៧
បើដូច្នោះ អ្នកឯងចូរប្រគេន ដល់ភិក្ខុទាំងឡាយចុះ។ គ្រានោះឯង កាលស្រុកកើតទុរភិក្ស (អត់បាយ) ភិក្ខុទាំងឡាយ ក៏ហាមឃាត់វត្ថុបន្តិចបន្តួចខ្លះ
(១) ពិចារណា ហើយហាមឃាត់ខ្លះ
(២) ម្យ៉ាងទៀត សង្ឃទាំងអស់ ក៏បានហាមភត្តរួចហើយ។ ពួកភិក្ខុក៏រង្កៀស ហើយមិនហ៊ានទទួល។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរទទួលចុះ ចូរឆាន់ចុះ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលឆាន់ហើយ ហាមភត្តរួចហើយ ឆាន់ភោជនមិនមែនជារបស់ដែលអំពីភិក្ខុឈឺ ឬមិនបានធ្វើវិនយកម្ម ដែលគេនាំយកមកអំពីទីដែលគេនិមន្តនោះបាន។
[១០២] សម័យនោះឯង ត្រកូលឧបដ្ឋាករបស់ឧបនន្ទសក្យបុត្រដ៏មានអាយុ បានបញ្ជូនខាទនីយៈទៅ ដើម្បីប្រយោជន៍ដល់សង្ឃ ហើយផ្តាំថា ត្រូវពួកអ្នកឯងបង្ហាញដល់លោកម្ចាស់ឧបនន្ទរួចហើយ សឹមប្រគេនសង្ឃចុះ។ គ្រានោះឯង ឧបនន្ទសក្យបុត្រដ៏មានអាយុចូលទៅស្រុកដើម្បីបិណ្ឌបាត។ ឯមនុស្សទាំងនោះក៏ទៅកាន់អារាម ហើយសួរភិក្ខុទាំងឡាយថា
(១) ក្នុងវិមតិវិនោទនីដីកា ថា កាលបើមានទាយកប្រគេនវត្ថុបន្តិចបន្តួចរួចហើយ ភិក្ខុទាំងឡាយក៏ហាមឃាត់ មិនទទួលទៀត។ (២) ភិក្ខុកំណត់ដឹងថា យើងអាចញុំាងអត្តភាពឲ្យប្រព្រឹត្តទៅដោយវត្ថុមានប្រមាណប៉ុណ្ណេះ វត្ថុដ៏សល់អំពីនេះ ចូរបានដល់ភិក្ខុឯទៀតចុះ ហើយក៏ហាមឃាត់មិនទទួល។
ID: 636830091377804083
ទៅកាន់ទំព័រ៖