ព្រះត្រៃបិដក ភាគ ០៧

 [​១០៣​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​គង់​ក្នុង​ក្រុង​រាជគ្រឹះ​ ​តាម​សមគួរ​ដល់​ព្រះ​អធ្យាស្រ័យ​ហើយ​ ​យាង​ចេញទៅ​កាន់​ចារិក​ ​នៃ​ក្រុង​សាវត្ថី​ ​ទ្រង់​យាង​ទៅកាន់​ចារិក​ ​ដោយលំដាប់​ ​ទើបបាន​ទៅដល់​ក្រុង​សាវត្ថី​។​ ​បានឮ​ថា​ ​ព្រះមានព្រះភាគ​ ​គង់​ក្នុង​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​នោះ​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​មាន​អាពាធ​ក្តៅរោលរាល​ក្នុង​កាយ​។​ ​លំដាប់នោះ​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​បាន​ចូល​ទៅ​រក​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​និយាយ​ពាក្យ​នេះ​នឹង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​កាលពីមុន​ ​លោក​មាន​អាពាធ​ក្តៅ​ ​ដុតរោល​រាល​ក្នុង​កាយ​ ​តើ​លោក​បាន​ជាសះស្បើយ​ ​ដោយ​ថ្នាំ​អ្វី​។​ ​ព្រះ​សារីបុត្ត​តប​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​បាន​ជាសះស្បើយ​ ​ដោយ​មើម​ឈូក​ ​និង​ក្រអៅឈូក​។​ ​លំដាប់នោះ​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​បំបាត់​ខ្លួន​ ​អំពី​វត្ត​ជេតវន​ ​ហើយ​ទៅ​ប្រាកដ​ទៀប​មាត់ស្រះ​បោក្ខរណី​ ​ឈ្មោះ​មន្ទា​កិ​នី​ ​ដោយ​ឆាប់​រហ័យ​ ​ដូចជា​បុរស​មាន​កំលាំង​ ​លា​ចេញ​នូវ​ដៃ​ដែល​ខ្លួន​បត់​ចូល​ ​ឬបត់​ចូល​ ​នូវ​ដៃ​ដែល​ខ្លួន​លា​ចេញ​។​ ​មាន​ដំរី១​ ​បានឃើញ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​មក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​ ​នឹង​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោកម្ចាស់​មហាមោគ្គល្លាន​មក​ចុះ​ ​បពិត្រ​
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 636830091959987382
ទៅកាន់ទំព័រ៖