ព្រះត្រៃបិដក ភាគ ០៧

លោក​ដ៏​ចំរើន​ ​លោកម្ចាស់​មហាមោគ្គល្លាន​មក​ល្អ​ហើយ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​លោកម្ចាស់​ ​ត្រូវការ​ដោយ​វត្ថុ​អ្វី​ ​ខ្ញុំ​បានអ្វី​ប្រគេន​លោកម្ចាស់​។​ ​ព្រះ​មហាមោគ្គល្លាន​តប​ថា​ ​ម្នាល​អាវុសោ​ ​យើង​ត្រូវការ​ដោយ​មើម​ឈូក​ ​និង​ក្រអៅឈូក​។​ ​ទើប​ដំរី​នោះ​ ​បង្គាប់​ទៅ​ដំរី​ដទៃ​ថា​ ​ម្នាល​នាយ​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ប្រគេន​មើម​ឈូក​ ​និង​ក្រអៅឈូក​ ​ដល់​លោកម្ចាស់​ ​តាម​សព្វ​ព្រះហឫទ័យ​។​ ​ឯ​ដំរី​នោះ​ ​ចុះទៅ​កាន់​ស្រះ​បោក្ខរណី​ ​ឈ្មោះ​មន្ទា​កិ​នី​ ​ហើយ​ដក​យក​ ​នូវ​មើម​ឈូក​ ​និង​ក្រអៅឈូក​ ​ដោយ​ប្រមោយ​ ​ហើយ​លាង​ស្អាត​ ​វេច​ចង​ជា​សំណុំ​ ​រួច​ចូល​ទៅ​រក​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​។​ ​លំដាប់នោះ​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​បំបាត់​ខ្លួន​ពី​មាត់ស្រះ​បោក្ខរណី​ ​ឈ្មោះ​មន្ទា​កិ​នី​ ​ទៅ​ប្រាកដ​នៅក្នុង​វត្ត​ជេតវន​វិញ​ ​ដោយ​ឆាប់​រហ័យ​ ​ដូចជា​បុរស​មាន​កំឡាំង​ ​លាដៃ​ដែល​ខ្លួន​បត់​ចូល​ ​ឬបត់​ចូល​នូវ​ដៃ​ដែល​ខ្លួន​លា​ចេញ​។​ ​ឯ​ដំរី​នោះ​ ​បំបាត់​ខ្លួន​អំពី​មាត់ស្រះ​បោក្ខរណី​ ​ឈ្មោះ​មន្ទា​កិ​នី​ ​ទៅ​ប្រាកដ​នៅក្នុង​វត្ត​ជេតវន​ដែរ​ ​ទើប​ដំរី​នោះ​ ​បាន​ឲ្យ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​ទទួល​មើម​ឈូក​ ​និង​ក្រអៅឈូក​ ​ហើយក៏​បំបាត់​ខ្លួន​អំពី​វត្ត​ជេតវន​
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 636830092216362045
ទៅកាន់ទំព័រ៖