ព្រះត្រៃបិដក ភាគ ០៧

បញ្ជូន​បម្រើ​ទៅ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា​ ​ឥឡូវ​សង្ឃ​ចង់​ធ្វើ​កម្ម​ដល់​ខ្ញុំករុណា​ហើយ​ ​សូម​លោកម្ចាស់​ទាំងឡាយ​និមន្ត​មក​ ​ខ្ញុំ​ប្រាថ្នា​ឲ្យ​លោកម្ចាស់​ទាំងឡាយ​និមន្ត​មក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុកជា​ភិក្ខុនី​នោះ​មិនបាន​បញ្ជូន​បម្រើ​មក​ ​ក៏​ភិក្ខុ​គប្បី​ទៅ​ ​ដោយ​សត្តាហ​ករណីយ​បាន​ ​នឹង​និយាយទៅ​ថ្វី​ដល់​កិច្ច​ដែល​ភិក្ខុនី​បញ្ជូន​បម្រើ​មក​ហើយ​នោះ​ ​ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិល​វិញ​ ​ក្នុង​រវាង៧ថ្ងៃ​ ​ដោយ​គិតថា​ ​សង្ឃ​មិន​គួរ​ធ្វើ​កម្ម​ ​ឬ​គួរតែ​បង្អោន​ទៅ​ដើម្បី​កម្ម​ស្រាល​ ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​។​ ​មួយទៀត​ ​សង្ឃ​បាន​ធ្វើ​កម្ម​ ​គឺ​ត​ជ្ជ​នី​យក​ម្ម​ក្តី​ ​និ​យស្ស​កម្ម​ក្តី​ ​បព្វាជនីយ​កម្ម​ក្តី​ ​បដិ​សារ​ណី​យក​ម្ម​ក្តី​ ​ឧក្ខេ​បនី​យក​ម្ម​ក្តី​ ​ដល់​ភិក្ខុនី​នោះ​ហើយ​។​ ​បើ​ភិក្ខុនី​នោះ​បញ្ជូន​បម្រើ​ទៅ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា​ ​សង្ឃ​បាន​ធ្វើ​កម្ម​ដល់​ខ្ញុំករុណា​ហើយ​ ​សូម​លោកម្ចាស់​ទាំងឡាយ​និមន្ត​មក​ ​ខ្ញុំករុណា​ប្រាថ្នា​ឲ្យ​លោកម្ចាស់​ទាំងឡាយ​និមន្ត​មក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុកជា​ភិក្ខុនី​នោះ​មិនបាន​បញ្ជូន​បម្រើ​មក​ ​ក៏​ភិក្ខុ​គប្បី​ទៅ​ ​ដោយ​សត្តាហ​ករណីយ​បាន​ ​នឹង​និយាយទៅ​ថ្វី​ដល់​កិច្ច​ដែល​ភិក្ខុនី​បាន​បញ្ជូន​បម្រើ​មក​ហើយ​នោះ​ ​ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិល​វិញ​ ​ក្នុង​រវាង៧ថ្ងៃ​ ​ដោយ​គិតថា​ ​ភិក្ខុនី​នោះ​គួរ​ប្រព្រឹត្ត​ដោយ​ប្រពៃ​ ​គួរ​សម្រប​រោម​ ​គួរ​ប្រព្រឹត្ត​វត្ត​ ​សមគួរ​ដល់​កិរិយា​រលាស់ខ្លួន​ចេញ​ចាក​ទោស​ ​សង្ឃ​គប្បី​រម្ងាប់​កម្ម​នោះ​ ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 636829967595364132
ទៅកាន់ទំព័រ៖