ព្រះត្រៃបិដក ភាគ ០៧
ទៅប្រាកដទៀបមាត់ស្រះបោក្ខរណី ឈ្មោះមន្ទាកិនីវិញ។ ចំណែកព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏ហុចមើមឈូក និងក្រអៅឈូក ទៅព្រះសារីបុត្តដ៏មានអាយុ។ ឯព្រះសារីបុត្តមានអាយុ កាលបានឆាន់មើមឈូក និងក្រអៅឈូកហើយ ក៏បានសះ ជាអាពាធ ដែលដុតរោលរាលក្នុងកាយ។ មើមឈូក និងក្រអៅឈូក ក៏សល់នៅជាច្រើន។ សម័យនោះឯង កាលស្រុកកើតទុរភិក្ស (អត់បាយ) ភិក្ខុទាំងឡាយ ក៏ហាមឃាត់វត្ថុបន្តិចបន្តួចខ្លះ ពិចារណា ហើយក៏ហាមឃាត់ខ្លះ ម្យ៉ាងទៀត សង្ឃទាំងអស់ក៏បានហាមភត្តរួចហើយ។ ពួកភិក្ខុមានសេចក្តីរង្កៀស ក៏មិនហ៊ានទទួល។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរទទួលចុះ ចូរឆាន់ចុះ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុដែលឆាន់ហើយ ហាមភត្តរួចហើយ ឆាន់ភោជន មិនមែនជារបស់ដែល អំពីភិក្ខុឈឺ ឬមិនបានធ្វើវិនយកម្ម ដែលតាំងនៅក្នុងព្រៃ តាំងនៅក្នុងគុម្ពឈូកបាន។
[១០៤] សម័យនោះឯង ក្នុងក្រុងសាវត្ថី មានវត្ថុសម្រាប់ទំពាស៊ី គឺផ្លែឈើកើតឡើងជាច្រើន តែរកបុគ្គលជាកប្បិយការកៈគ្មាន។ ពួកភិក្ខុមានសេចក្តីរង្កៀស ក៏មិនហ៊ានឆាន់ផ្លែឈើឡើយ។ ភិក្ខុទាំងឡាយ
ID: 636830092513399035
ទៅកាន់ទំព័រ៖