ព្រះត្រៃបិដក ភាគ ០៧

ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ទ្រង់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​ត្រាស់​សួរ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​វិហារ​ឯណោះ​ ​មាន​ភិក្ខុ​ឈឺ​ដែរ​ឬទេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មាន​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ឈឺ​ដូចម្តេច​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លោក​ដ៏​មាន​អាយុ​នោះ​ ​កើតឫស​ដូង​បាត​ ​ពេទ្យ​ឈ្មោះ​អាកាស​គោត្រ​ ​ក៏បាន​ធ្វើស​ត្ថ​កម្ម​ឲ្យ​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នៃ​មោឃបុរស​នោះ​ ​មិន​សមគួរ​ ​មិនទំនង​ ​មិន​សម​បែប​ ​មិនជា​របស់​សមណៈ​ ​មិន​គួរគប្បី​ ​មិនមែន​ជា​កិច្ច​ត្រូវ​ធ្វើ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មោឃបុរស​នោះ​ ​មិន​គួរ​នឹង​ឲ្យ​គេ​ធ្វើស​ត្ថ​កម្ម​ ​ក្នុង​ទី​ចង្អៀត​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្បែក​ក្នុង​ទី​ចង្អៀត​ ​ជា​របស់​សុខុម​ល្អិត​ ​មាន​ដំបៅសះ​បាន​ដោយ​ក្រ​ ​កម្រ​បុគ្គល​ ​នឹង​យក​កាំបិត​ទៅ​វះ​ ​ក្នុង​ទី​ចង្អៀត​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ ​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​លុះ​ទ្រង់​តិះដៀល​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​គួរឲ្យ​គេ​ធ្វើស​ត្ថ​កម្ម​ ​ក្នុង​ទី​ចង្អៀត​ទេ​ ​ភិក្ខុ​ណា​ឲ្យ​គេ​ធ្វើ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​សម័យ​នោះ​ឯង​
ថយ | ទំព័រទី ២៧២ | បន្ទាប់
ID: 636830093088451926
ទៅកាន់ទំព័រ៖