ព្រះត្រៃបិដក ភាគ ០៧

ឆ​ព្វ​គ្គិ​យ​ភិក្ខុ​គិត​គ្នា​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ហាម​ការ​ធ្វើស​ត្ថ​កម្ម​ហើយ​ ​ទើប​ឲ្យ​គេ​ធ្វើ​វត្ថិ​កម្ម​វិញ​ ​(​ការ​ចង​រឹត​ក្បាល​ឫសដូងបាត​នោះ​ ​ដោយ​ខ្សែ​)​។​ ​ពួក​ភិក្ខុ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​មិនសមបើ​ ​នឹង​ឲ្យ​គេ​ធ្វើ​វត្ថិ​កម្ម​សោះ​។​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ឲ្យ​គេ​ធ្វើ​វត្ថិ​កម្ម​ ​ពិតមែន​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​តិះដៀល​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវឲ្យ​គេ​ធ្វើ​ ​សត្ថ​កម្ម​ ​ឬ​វត្ថិ​កម្ម​ ​ក្នុង​ទី​ជិត​ ​ដោយ​ជុំវិញ​ ​នៃ​ទី​ចង្អៀត​ ​ប្រមាណ​ពីរ​ធ្នាប់​ទេ​ ​ភិក្ខុ​ណា​ឲ្យ​គេ​ធ្វើ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​
 ​[​១០៦​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​គង់​ក្នុង​ក្រុង​រាជគ្រឹះ​ ​សមគួរ​តាម​ព្រះ​អធ្យាស្រ័យ​ហើយ​ ​ទ្រង់​យាង​ចេញទៅ​កាន់​ចារិក​ ​ក្រុង​ពារាណសី​ ​កាល​ទ្រង់​យាង​ទៅកាន់​ចារិក​ ​ដោយលំដាប់​ ​ក៏បាន​ដល់ទៅ​ក្រុង​ពារាណសី​នោះ​។​ ​បានឮ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​ព្រៃ​ឥសិបតន​មិគទាយ​វន​ ​ជិត​ក្រុង​ពារាណសី​នោះ​។​ ​គ្រានោះ​ឯង​ ​ក្នុង​ក្រុង​ពារាណសី​ ​មាន​ជន២នាក់​ ​គឺ​ឧបាសក​ឈ្មោះ​សុ​ប្បិ​យ១​ ​ឧបាសិកា​ ​ឈ្មោះ​សុ​ប្បិ​យា១​ ​ជា​អ្នក​
ថយ | ទំព័រទី ២៧៣ | បន្ទាប់
ID: 636830093386238958
ទៅកាន់ទំព័រ៖