ព្រះត្រៃបិដក ភាគ ០៧

អាពាធ​ ​ក៏​រឹងរឹតតែ​ចំរើន​ឡើង​ ​ឬមួយ​ ​នឹង​ធ្វើ​កាលកិរិយា​ទៅ​មិនខាន​ ​(​ឥឡូវ​)​ ​អាត្មាអញ​ ​បាន​ទទួល​ប្តេជ្ញា​ថា​ ​នឹង​ប្រគេន​សាច់​ ​ដល់​ត្រឡប់ជា​មិន​ឲ្យ​គេ​យក​ទៅ​ប្រគេន​វិញ​ ​កិច្ច​នោះ​ ​មិន​សមគួរ​ដល់​អញ​សោះ​។​ ​សុ​ប្បិ​យា​ឧបាសិកា​ ​ក៏​ចាប់​យក​កាំបិត​សម្រាប់​ហាន់សាច់​ ​មក​អារ​សាច់​ភ្លៅ​ ​(​របស់​ខ្លួន​)​ ​ហើយ​ហុច​ឲ្យ​ទៅ​ទាសី​ថា​ ​ហ៏​ ​ហងឯង​ចូរ​យក​សាច់​នេះ​ទៅ​ចាត់ចែង​ ​ហើយ​យក​ទៅ​ប្រគេន​ ​ដល់​ភិក្ខុ​ឈឺ​ ​ក្នុង​វិហារ​ឯណោះ​ចុះ​ ​ម្យ៉ាងទៀត​ ​(​បើ​មាន​)​ ​ភិក្ខុ​ណា​សួររក​អញ​ ​នាង​ឯង​ចូរ​ទូល​លោក​ថា​ ​អញ​ឈឺ​ ​(​និយាយ​ផ្តាំ​ដូច្នេះហើយ​)​ ​បាន​រុំ​ភ្លៅ​ដោ​យស​ម្ព​ត់​សម្រាប់​បង្ក​រ​ ​ហើយ​ចូល​ទៅ​ក្នុង​បន្ទប់​ ​ដេក​លើ​គ្រែ​។​ ​លំដាប់នោះ​ ​សុ​ប្បិ​យ​ឧបាសក​ ​បាន​ទៅកាន់​ផ្ទះ​ ​ហើយ​សួរ​ទាសី​ថា​ ​នាង​សុ​ប្បិ​យា​ទៅណា​។​ ​ទាសី​នោះ​ប្រាប់​ថា​ ​បពិត្រ​អ្នក​ម្ចាស់​ ​អ្នក​ម្ចាស់​នោះ​សម្រាន្ត​ក្នុង​បន្ទប់​។​ ​លំដាប់នោះ​ ​សុ​ប្បិ​យ​ឧបាសក​បាន​ចូល​ទៅ​រក​សុ​ប្បិ​យា​ឧបាសិកា​ ​លុះ​ចូល​ទៅដល់​ហើយ​ ​សួរ​សុ​ប្បិ​យា​ឧបាសិកា​យ៉ាងនេះ​ថា​ ​ព្រោះ​ហេតុអ្វីបានជា​នាង​ដេក​។​ ​សុ​ប្បិ​យា​ឧបាសិកា​ឆ្លើយ​ថា​ ​ខ្ញុំ​ឈឺ​។​ ​សុ​ប្បិ​យ​ឧបាសក​សួរ​ថា​ ​នាង​ឈឺ​អ្វី​។​ ​ទើប​សុ​ប្បិ​យា​ឧបាសិកា​ ​ប្រាប់​សេចក្តី​នុ៎ះ​ ​ដល់​សុ​ប្បិ​យ​ឧបាសក​ ​(​ដោយសព្វគ្រប់​)​។​ ​លំដាប់នោះ​ ​សុ​ប្បិ​យ​ឧបាសក​គិតថា​ ​អើហ្ន៎​ ​អស្ចារ្យ​ពេក​ណាស់​ ​អើហ្ន៎​ ​ចំឡែក​ពេក​ណាស់​ ​សុ​ប្បិ​យា​
ថយ | ទំព័រទី ២៧៥ | បន្ទាប់
ID: 636830093975282650
ទៅកាន់ទំព័រ៖